មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនជូនដំណឹងដល់សមត្ថកិច្ចខេត្តកំពង់ស្ពឺ ជួយអន្តរាគមន៍រកជនសង្ស័យនេះជាបន្ទាន់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន លោក ផន រឹម បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ។ សូមសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកចាប់ខ្លួន ជនសង្ស័យដែលបានធ្វើសកម្មភាព កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ នៅលើផ្លូវល្បឿនលឿន ក្នុងទឹកដីខេត្តកំពង់ស្ពឺ ។

យោងតាមការបង្ហោះរូបភាពពីលោក ផន រឹម ខ្ញុំបាទសូមជម្រាបថា ទីតាំងកើតហេតុចន្លោះK54 ទិសដៅក្រុងព្រះសីហនុ -ភ្នំពេញ កាលពីរាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ។
យោងតាមកាមេរ៉ាសុវត្ថិភាព នៅទីតាំងK56 ចាប់បានសកម្មភាពមនុស្សលីដែកដើរលើផ្លូវនៅគន្លងវ៉ាជែង ។ លុះដល់ទៅដល់K54 បុគ្គលនោះ បានយកដែកទៅដោតកាត់ទទឹងផ្លូវ ដែលបង្កហេតុដល់ឡានអ្នកដំណើរដែលឆ្លងកាត់ ។

ក្រុមហ៊ុនបានប្រគល់រូបភាពជនសង្ស័យទៅឲ្យសមត្ថកិច្ច ហើយបានជួយសម្របសម្រួលរថយន្តរងគ្រោះក្នុងការដាក់ពាក្យបណ្តឹងរួចរាល់ដែរ ។
មកទល់បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការតាមចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ