ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរងគ្រោះ៖«ខ្ញុំ​មិន​ទាន់​​បាន​ទទួល​ដំណឹង​​វិញ»ខណៈទារសំណងប៉ូលិសជាង៣ម៉ឺន$

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ  ៖ ទីបំផុត មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃដែលបាន​បាញ់​ជា​ច្រើន​គ្រាប់​ ទៅ​លើ​រថយន្ដ​២​នាក់​ប្តី​ប្រពន្ធ បាន​ត្រូវ​ជន​រង​គ្រោះ​ទាមទារ​សំណង​ចំនួន​៣៥.០០០​ដុល្លារ ហើយ​ប្រគល់​រថយន្ត​ខូចខាត​នោះ​ឱ្យ​ជន​បង្ក​តែ​ម្តង ប៉ុន្តែ​បណ្ដឹង​ព្រហ្មទណ្ឌ​នៅ​ដដែល ។ លោក…

រាជធានីភ្នំពេញ  ៖ ទីបំផុត មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃដែលបាន​បាញ់​ជា​ច្រើន​គ្រាប់​ ទៅ​លើ​រថយន្ដ​២​នាក់​ប្តី​ប្រពន្ធ បាន​ត្រូវ​ជន​រង​គ្រោះ​ទាមទារ​សំណង​ចំនួន​៣៥.០០០​ដុល្លារ ហើយ​ប្រគល់​រថយន្ត​ខូចខាត​នោះ​ឱ្យ​ជន​បង្ក​តែ​ម្តង ប៉ុន្តែ​បណ្ដឹង​ព្រហ្មទណ្ឌ​នៅ​ដដែល ។ លោក ភូ​រិ​ស្ស ស្តូ​រ៉ា​ន់ ដែល​ជា​ជន​រង​គ្រោះបាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​មួយ ​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែឧសភា​ថា បើ​ទោះបី​គាត់​ទាមទារ​សំណង​ចំនួន​៣៥.០០០​ដុល្លារ​ក៏​ពិតមែន ប៉ុន្ដែ​ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ​ដែល​ប្ដឹង​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត ​ដោយ​ចេតនា​នោះ គឺ​នៅ​រក្សា​ដដែល ។ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា«​នៅ​ពេល​នេះ ខ្ញុំ​បាន​ដាក់​ពាក្យបណ្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត និង​ការ​ខូចខាត​ចំនួន​៣៥.០០០​ដុល្លារ ហើយ​ប្រគល់​រថយន្ត​របស់ខ្ញុំ​ទៅ​ឲ្យ​គាត់​(​ជន​បង្ក​) ខ្ញុំ​យក​តែ​លុយ​ដែល​ទាមទារ​ប៉ុណ្ណោះ ។ ប៉ុន្ដែ​ឥឡូវ​ខ្ញុំ​មិន​ទាន់​​បាន​ទទួល​ដំណឹង​អ្វី​ត្រឡប់​មក​វិញ​ទេ ហើយ​ពាក្យបណ្ដឹង​ព្រហ្មទណ្ឌគឺ​ខ្ញុំ​នៅ​រក្សា​ដដែល​អត់​ដក​ទេ​» ។ គួររំលឹកថា ៖ ចាំ​មើល៍​ចំណាត់ការ​បន្ត​… លើ​ប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់​បាញ់​ឡាន​៥​គ្រាប់​នេះ

គួរបញ្ជាក់ថា នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បញ្ជា​ឲ្យ​ចាត់ការ​តាម​វិន័យ​កងកម្លាំង លើ​អនុប្រធាន​នា​យក​ដ្ឋាន​ព្រហ្មទណ្ឌ​ដែល​បាញ់ក្រោយ​ផ្ទុះ​បាតុភាព​ដេញ​បាញ់​ផ្អើល​កណ្តាល​យប់​ពី​សំណាក់​មន្ត្រី​នគរបាល​ម្នាក់​នេះ​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​ឲ្យ​ចាត់ការ​តាម​វិន័យ​កងកម្លាំង​យ៉ាង​ម៉ឺងម៉ាត់​ទៅ​លើ​អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ លោក​សក្តិ​៤​កន្លះ ដួង ណាគ្រី ដែល​ស្រវឹងស្រា ហើយ​បើករថយន្ត​ដេញ​តាម​រករឿង រហូត​បាញ់​ទៅ​លើ​រថយន្ត​អ្នក​ដ៏​ទៃ​ដែល​ជិះ​២​នាក់​ប្តី​-​ប្រពន្ធ​ចំនួន​៥​គ្រាប់ នៅ​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ។ នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ឧសភា ។

ជាមួយ​គ្នា​នេះ នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ឲ្យ​ធ្វើការ​សម្របសម្រួល​ជាមួយ​ភាគី​ជន​រង​គ្រោះ ចំពោះ​ករណី​នេះ ។ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍​ផ្កាយ​៣ ស ថេ​ត ត្រូវ​បាន​ដកស្រង់​ប្រសាសន៍​ដោយ Fres News បាន​បញ្ជាក់​ថា «​ចំពោះ​ករណី​នេះ​មេ (​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន​) បាន​បញ្ជា​ឲ្យ​ចាត់ការ​តាម​វិន័យ​កងកម្លាំង និង​ធ្វើការ​សម្របសម្រួល​ជាមួយ​ជន​រង​គ្រោះ​» ។
បើ​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ពេល​នេះ​អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ ដែល​បង្ក​បទល្មើស​គួរ​ឱ្យ​ថ្កោលទោស​ត្រូវ​បាន​បញ្ជូន​ខ្លួន​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ មក​កាន់​អង្គភាព​តម្រួត​បទបញ្ជា ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ជុំវិញ​ករណី​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ថា សំណុំរឿង​នេះ​វា​ហួស​ពី​ការ​ទទួល​វិន័យ​កងកម្លាំង​ទៅ​ហើយ ទោះ​បី​ការ​បាញ់បោះ​នោះ​មិន​បាន​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ក្តី តែ​ការ​ប្រើ​អាវុធ​បាញ់​ទៅ​លើ​អ្នក​ដ៏​ទៃ​បែប​នេះ​ជា​ការ​ប្រមាថ​ជីវិត​មនុស្ស​ត្រូវ​តែ​នាំ​ខ្លួន​ឡើង​តុលាការ​ទើប​ត្រឹមត្រូវ​តាម​ច្បាប់​។



អត្ថបទសរសេរ ដោយ