ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល៍​ចំណាត់ការ​បន្ត​… លើ​ប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់​បា.ញ់​ឡាន​៥​គ្រាប់​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​ក្រោយ​​មាន​ការបាញ់ប្រហារកាលពីរំលងអធ្រាត្រនោះ ជនរង​គ្រោះក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹងប្តឹង​ឱ្យ​​សមត្ថ​កិច្ចជួយ​​ចាត់​ការ​​តាម​ផ្លូវច្បាប់ ព្រឹកថ្ងៃទី​០២ ឧសភា នេះ លើករណីបុរស​ម្នាក់​ជា​មន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ក្នុង​ចំណោម​បក្សពួក​៣នាក់ បាន​បើករថយន្ត​ឡិច​ស៊ិ​ស350ដេញ​បាញ់រថយន្ត…

រាជធានីភ្នំពេញ ​៖ ​ក្រោយ​​មាន​ការបាញ់ប្រហារកាលពីរំលងអធ្រាត្រនោះ ជនរង​គ្រោះក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹងប្តឹង​ឱ្យ​​សមត្ថ​កិច្ចជួយ​​ចាត់​ការ​​តាម​ផ្លូវច្បាប់ ព្រឹកថ្ងៃទី​០២ ឧសភា នេះ លើករណីបុរស​ម្នាក់​ជា​មន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ក្នុង​ចំណោម​បក្សពួក​៣នាក់ បាន​បើករថយន្ត​ឡិច​ស៊ិ​ស350ដេញ​បាញ់រថយន្ត RANG ROVER មួយ​គ្រឿង ​ដែល​ជិះ​ដោយជនរងគ្រោះ​​ប្តី​ប្រពន្ធ២​នាក់ ។ យ៉ាងណានោះ នឹងរង់ចាំចំណាត់ពីសមត្ថកិច្ច​ថានឹងចាត់ការបែបណា?

គួររំលឹកថា ការ​បាញ់​ប្រហារ ​គឺមាន​ចំនួន​៥​គ្រាប់ស្រោចមកលើរថយន្តខាង​ជនរងគ្រោះ ​​បង្ក​​ការ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០១​ និង​៣០​នាទីអ​​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី២ ​ឧសភា នេះ ​ត្រង់ចំណុច​លេខ២៦៣​កែង​ផ្លូវ៦២៨ ជាប់​និងអធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ ក្នុង​សង្កាត់​​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភពបន្ត​ថា ភាគី​ខាង​រង​គ្រោះ​ខាងលើមាន​ឈ្មោះភូ​រិ​ស្ស ស្តូ​រ៉ា​ន់ ហៅតូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​​អគ្គ​នាយក​សន្តិសុខ​ឯកជន និង​ប្រពន្ធមានឈ្មោះ តាំ សុខ​ឡី អាយុ​៣១​ឆ្នាំ ជា​​បុ​គ្គ​លិ​គ​ណា​ហ្គា​វ៉ើល មាន​ទីលំ​នៅ​ផ្ទះ​លេខ​១១៤ ផ្លូវ​បេតុង ភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ បើករថយន្តម៉ាក RANG ROVER ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4448 ។

ដោយឡែក ខាង​ភាគី​​​ខាង​រថយន្ត​បង្ក​ មានឈ្មោះដួង ណាគ្រី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​​មន្ត្រី​នាយកដ្ឋាន​​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ស្នាក់​នៅផ្ទះ​លេខ ៩៤៣ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន បើក​រថយន្ត ម៉ាក​ឡិច​ស៊ិ​ស RX-350 ពណ៌.​ស ពាក់​ស្លាក​លេខសៀមរាប 2B-5153 (មាន​គ្នាជិះ​៣​នាក់) ។

តាម​សម្តី​ភាគី​ខាងរង​គ្រោះ​ថា មុន​ពេល​កើតហេតុ គាត់​ពីរ​នាក់​ប្តី​ប្រពន្ធបាន​បើករថយន្ត RANG ROVER ចេញពី​ហូប​អាហារ​នៅ​ហាង១២៣ នៅ​ម្តុំ​ផ្សារ​ដើម​គ គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅពី​ជើង​ទៅ​ត្បូង ។ ខណៈ​មក​ដល់​មក​ចំណុចអតីត​ក្លិបកំសាន្តរ៉ក់ គាត់​បាន​ឈប់​រថយន្ត​មួយ​ភ្លែត​ដោយសារ​តែ​ប្រពន្ធ​មិនសូវ​ស្រួលខ្លួន រួច​ហើយ​ក៏​បាន​បើករថយន្ត​បន្ត​ទៅ​មុខ​ទៀត ។ ពេលនោះ ​ស្រាប់តែ​មាន​រថយន្ត​ឡិច​ស៊ិ​ស​RX៣៥០ ពណ៌.​ស បាន​បើករថយន្តតាម​មក​ពីក្រោយហើយ​ស៊ី​ផ្លេ​រដាក់រហូត ។

ប្រភពបន្តទៀតថា ពេល​នោះ​ដែរ ​ខ្លួន​​បាន​ឈប់​រថយន្ត ដើម្បី​សួរនាំ​ថា​«មានរឿង​អ្វី»? ស្រាប់តែ​ខាង​រថ​យន្ត​(ស៊ីផ្លេ)បាន​និយាយថា​ «នឹង​ចាប់​ឯង) ។ ​ពេល​នោះរូប​គាត់​ឆ្ងល់ ​បាន​បើករថយន្តបម្រុង​ទៅ​អធិការ​ដ្ឋាន​ខណ្ឌចំការមន ដើម្បីឱ្យ​ជួយ​អន្តរាគមន៍ តែ​ពេល​ជិះ​ដល់​ជិត​ច្រកចូល​ខណ្ឌ ​​ស្រាប់តែភាគី​ខាង​រថយន្ត បង្កនោះ បើក​​​តាម​កៀរ ហើយ​បាន​បោះពាក្យ​សម្តីថា «បើ​ឯង​ខ្លាំង​ទៅ​ខណ្ឌ​ច្បារ​អំពៅ» ។ ពេល​នោះ​ដែរ​គាត់​ក៏បាន​យល់​ព្រមទៅ​ខណ្ឌ​ច្បារ​អំពៅ​ ព្រោះ​ផ្ទះ​គាត់​នៅ​ក្បែរ​នោះដែរ​។

ខណៈ​ពេល​បើក​មក​ដល់ អធិ​ការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ ស្រាប់តែរថយន្ត​បង្ក​បាន​បើក​កាក់​ពីមុខ ហើយគាត់​បាន​បើកប​ត់ទៅ​រកមុខ​ខណ្ឌ ក៏​ឃើញ​​​បុរស​ម្នាក់​បាន​ចុះ​ពីលើ​រថយន្ត​ដក​កាំភ្លើងមិន​ស្គាល់​ម៉ាក​បាញ់ស្រោច​លើ​រថយន្ត​ខ្លួន​ចំនួន​៥​គ្រាប់​ផ្ទួន​ៗ បណ្តាល​ឱ្យ​បែកនិងធ្លុះកញ្ចក់​ក្រោយ ព្រមទាំង​ធ្វើប្រពន្ធ​របស់​គាត់​ភ័យ​ឡើង​សន្លប់​តែ​ម្តង សំណាងល្អ​ហើយ ពួកគាត់​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ប្រភពបន្តថា ដោយឡែករថយន្តឡិចស៊ិ​ស​ នៅ​ពេលបាញ់រួច​​ហើយ ក៏​​បាន​បើករថយន្ត​ត្រលប់ទៅ​​​កន្លែង​ដើម​វិញ ហើយក៏មានការភ្ញាក់​ផ្អើលឆោឡោដល់​​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួនជនសង្ស័យរូបនោះ ព្រមទាំង​
ដក​ហូតបាន​កាំភ្លើងខ្លី​មួយ​ដើមម៉ាករ៉ូ​ឡូ មាន​សំបកកាទុស្ស​​ចំនួន​៥​គ្រាប់ យក​ទៅ​សាកសួរ​នៅអធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​យកទៅសាកសួរ​ ខណៈខាងភាគីជនរងគ្រោះ​បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹង​រួចផងដែរ ។ ទោះ​
បី​យ៉ាង​​​ណា យើងនៅមិនទាន់​បាន​ការបក​ស្រាយភាគី​ពី​ជន​​សង្ស័យខាងលើ ថា​មានទំនាស់អ្វីករណី​បាញ​់​ប្រហារនេះ ។​

ព័ត៌តមានបន្ថែមនឹង​មានផ្សាយជួនបន្តទៀត​។

អត្ថបទសរសេរ ដោយ