ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ៗ​នៅ​ប្រេ​ស៊ី​ល​ជា​ច្រើន​នាំ​គ្នា​កាត់​អា​អូន​តូច​ចោល

4 ឆ្នាំ មុន

សារព័ត៌មាន​របស់​រុ​ស្សុី​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា​លោក​ជែ​រ បូល​សូ​ណា​រ៉ូ (Jair Bolsonaro) ប្រធានាធិបតី​ប្រេ​សុី​ល​បាន​បង្ហាញ​ក្ដី​បារម្ភ​លើ​ព័ត៌មាន​ដែល​ថា​បុរស​នៅ​ក្នុង​ប្រទេស​បាន​កាត់​លិង្គ​ចោល​មិន​តិច​ជាង​១.០០០​នាក់ ក្នុង​មួយ​ឆ្នាំ រួម​ទាំង​បញ្ជាក់​ថា​តួលេខ​នេះ​គួរ​ឲ្យ​អស់សំណើច និង​សោកសៅ​បំផុត ។ លោក​បូល​សូ​ណា​រ៉ូ​បញ្ជាក់​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​ថា​ការ​កាត់​លិង្គ​អាច​បណ្ដាល​មក​ពី​គ្មាន​អនាម័យ​ល្អ…

សារព័ត៌មាន​របស់​រុ​ស្សុី​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា​លោក​ជែ​រ បូល​សូ​ណា​រ៉ូ (Jair Bolsonaro) ប្រធានាធិបតី​ប្រេ​សុី​ល​បាន​បង្ហាញ​ក្ដី​បារម្ភ​លើ​ព័ត៌មាន​ដែល​ថា​បុរស​នៅ​ក្នុង​ប្រទេស​បាន​កាត់​លិង្គ​ចោល​មិន​តិច​ជាង​១.០០០​នាក់ ក្នុង​មួយ​ឆ្នាំ រួម​ទាំង​បញ្ជាក់​ថា​តួលេខ​នេះ​គួរ​ឲ្យ​អស់សំណើច និង​សោកសៅ​បំផុត ។

លោក​បូល​សូ​ណា​រ៉ូ​បញ្ជាក់​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​ថា​ការ​កាត់​លិង្គ​អាច​បណ្ដាល​មក​ពី​គ្មាន​អនាម័យ​ល្អ គ្មាន​ការ​ថែទាំ​ដោយ​លាង​សម្អាត ហើយ​រដ្ឋាភិបាល​គួរ​ចាត់វិធានការ​ណ៍​សុខភាព​អនាម័យ​ដល់​បុរស​ឲ្យ​បាន​ល្អ ។

លោក​ប្រធានាធិបតី​បញ្ជាក់​បន្ត​ថា «​យើង​ត្រូវ​រិះរក​វិធីសាស្ត្រ​បង្កើត​ការ​យល់​ដឹង​ដល់​បុរស​ទាំងនោះ ដោយ​ណែនាំ​ពួក​គេ​ឲ្យ​ចេះ​ថែរក្សា​សុខភាព​» ។

អ្នកនាំពាក្យ​របស់​សមាគម​ផ្នែក​វះកាត់​ប្រព័ន្ធ​អវយវៈ​ភេទ​បញ្ជាក់​ប្រាប់​«​រ៉​យ​ទ័​រ​» ថា​តួលេខ​ប្រហែល​១.០០០​នាក់​ជា​ទិន្នន័យ​ផ្លូវការ​របស់​អ្នក​ចូល​វះកាត់​អវយវៈ​ភេទ ជន​ទាំងនោះ​បាន​កាត់​អវយវៈ​ចោល​ជា​ការ​កម្ចាត់​ការ​ឆ្លង​វីរុស​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ កើត​មហារីក និង​មាន​វីរុស ​HIV ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ