ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឹងមិនជឿ​ថា​ មានកូនស្រីធ្វើដាក់​ម្តាយ​ជរា​បែបនេះ​..!

4 ឆ្នាំ មុន

តាម​ប្រភព​ពី Metro បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ទុក​ឱ្យ​ម្តាយ​អាយុ​៩១​ឆ្នាំ ដេក​លើ​គំនរ​សំរាម​​ក្នុង​បន្ទប់ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៤​ឆ្នាំ​។ ​ម្តាយបាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ដោយសារ​តែ​មាន​មេរោគ​​ក្នុង​ឈាមកម្តៅ​ខ្លួន​ទាប និងមាន​របួស​លើ​ស្បែក​ជា​ច្រើន​កន្លែង…

តាម​ប្រភព​ពី Metro បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ទុក​ឱ្យ​ម្តាយ​អាយុ​៩១​ឆ្នាំ ដេក​លើ​គំនរ​សំរាម​​ក្នុង​បន្ទប់ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៤​ឆ្នាំ​។ ​ម្តាយបាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ដោយសារ​តែ​មាន​មេរោគ​​ក្នុង​ឈាមកម្តៅ​ខ្លួន​ទាប និងមាន​របួស​លើ​ស្បែក​ជា​ច្រើន​កន្លែង ​​ ។ នេះ​គឺជា​កំហុស​របស់​កូនស្រី ដែល​ទុក​ម្តាយ​ឱ្យ​នៅ​ដេក​ធ្លាក់ខ្លួន​ឈឺ​ដល់​កម្រិត​ហ្នឹង មុន​ពេល​សម្រេចចិត្ត​ទូរស័ព្ទ​ហៅ​ឡានពេទ្យ​។

ស្ត្រី Therese Curphey Jnr អាយុ​៥៣​ឆ្នាំ ត្រូវ​បាន​តុលាការ​សម្រេច​ក្តី​ថា ពិតជា​បាន​សម្លាប់​ម្តាយ​ពិតប្រាកដ​មែន ​។ នាង​ទុក​ម្តាយ​ឱ្យ​សល់​ដង្ហើម​ចុង​ក្រោយ ទម្រាំ​តែ​ហៅ​ឡានពេទ្យ​។ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ម្តាយ​របស់​នាង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។

អ្វី​ដែល​ហួសចិត្ត​នោះ ​គឺក្រុម​អ្នក​ជួយ​សង្គ្រោះ​ស្ទើរតែ​ចូល​ក្នុង​បន្ទប់ដេក​របស់​ម្តាយ​នាង​មិន​រួច ដោយសារ​តែ​សុទ្ធតែ​សំរាមស្ទើរតែ​ពេញ​ទៅ​ហើយ​។ នាង​មិន​បាន​សម្អាត​កន្លែង​ម្តាយ​របស់​នាង​ដេក​ទេ ដោយ​ទុក​ឱ្យ​សំរាម​​គរ​ដូច​ជា​ភ្នំ ​។ ខាង​តុលាការ​បាន​រក​ឃើញ​ថា នាង​ជា​កូន​បាន​លួច​ប្តូរ​ថ្នាំ​របស់​ម្តាយ ព្រោះតែ​ជឿជាក់​ថា ខ្លួ​នខ្លាំង​ជាង​ពេទ្យ​ ។

បើ​ទោះជា​ម្តាយ​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុនណា Therese នៅ​តែ​មិន​ខ្វល់​។ ជា​លទ្ធផល​សម្រេច​កាលពី​ប៉ុន្មាន​ថ្ងៃ
មុន​នេះ តុលាការ​បាន​កាត់ទោស​ឱ្យ​នាង​ជាប់​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ ដើម្បី​ឱ្យ​សម​នឹង​កម្រិត​ទោស​របស់​នាង ​៕

អត្ថបទសរសេរ ដោយ