ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​បដិសេធ​ថា មិន​មានការ​ទម្លាក់​សក្តិ​យោធា​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​បដិសេធ​ច្រានចោល​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ថា​មានការ​ទម្លាក់​ស័ក្តិ​មន្ត្រី​ទាហាន ។ ការ​ច្រានចោល​របស់​ក្រសួងការពារជាតិ​នេះ​ធ្វើ​ឡើង​កិច្ចប្រជុំ​មួយ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ ខែមេសា និង​លើក​ទិស​ដៅ​ការងារ​បន្ត​សម្រាប់​ខែឧសភា ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​បដិសេធ​ច្រានចោល​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ថា​មានការ​ទម្លាក់​ស័ក្តិ​មន្ត្រី​ទាហាន ។ ការ​ច្រានចោល​របស់​ក្រសួងការពារជាតិ​នេះ​ធ្វើ​ឡើង​កិច្ចប្រជុំ​មួយ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ ខែមេសា និង​លើក​ទិស​ដៅ​ការងារ​បន្ត​សម្រាប់​ខែឧសភា ឆ្នាំ​២០១៩ ។ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការពារជាតិ​តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២ ឧសភា​នេះ នៅ​ទីស្តីការក្រសួង​លោកនាយ​ឧត្តមសេនីយ៍ នាង ផាត បាន​បញ្ជាក់ និង​បដិសេធ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា ក្រសួងការពារជាតិ​មាន​គម្រោង​ទម្លាក់​ស័ក្តិ​ដែល​ព័ត៌មាន​នេះ​មិនមែន​ជា​ការ​ពិត​ទេ សុំ​ឱ្យ​នាយទាហាន​ទាំងអស់​កុំ​មានការ​ភ្ញាក់ផ្អើល តាម​ការ​បកស្រាយ​ខុស​គោលបំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ផែនការ​កែទម្រង់​កង​យោ​ពល​ខេ​ម​ភូមិន្ទ រយៈពេល​៥​ឆ្នាំ ២០១៥-២០១៩ ។ លោក​បន្ថែម​ថា ការ​កែទម្រង់​ឋានន្តរសក្តិ​ក្នុង​កង​យោធពល​ខេ​ម​ភូមិន្ទ មាន​ផែន​ការណ៍​យុទ្ធសាស្ត្រ​យូរអង្វែង​ជា​ជំហាន​ៗ ដើម្បី​កសាង​កងទ័ព​មួយ​មានគុណ​ភាព និង​ប្រសិទ្ធភាព​ដឹកនាំ​បញ្ជា​ឱ្យ​សម​ស្រប តាម​ការ​វិវឌ្ឍន៍​នៃ​សភាពការណ៍​ជាតិ និង​អន្តជាតិ ។ មិនមែន​កាត់ ឬ​ទម្លាក់​ស័ក្តិ​ដូច​ការ​បកស្រាយ​ភាន់ច្រឡំ​នោះ​ទេ ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រចាំខែ​របស់​ក្រសួងការពារជាតិ​នេះ​មានការ​ចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ថ្នាក់ដឹកនាំ អគ្គ​បញ្ជាការដ្ឋាន នៃ​កង​យោ​ពល​ខេមរភូមិន្ទ​ផង​ដែរ ។ ការ​បកស្រាយ​ខុស​អំពី​ការ​ទម្លាក់​សក្តិ​កើត​មាន បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​ថា​កាលពី​ថ្មី​ៗ​ថា នៅ​ថ្ងៃ​អនាគត​ខាង​មុខ​នេះ​ទៀត​ក្នុង​ជួរ​កងទ័ព​មាន​តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ប៉ុណ្ណោះ​ដែល​ពាក់​ផ្កាយ​៤ ។ ត្រឹម​អគ្គមេបញ្ជាការ​រង និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នានា ត្រូវ​ពាក់​ផ្កាយ​៣ អគ្គនាយករង​ពាក់​ត្រឹម​ផ្កាយ​២​ប៉ុណ្ណោះ ។ សម្តេច​បន្ត​ថា មេបញ្ជាការ​កងទ័ពជើងគោក ជើង​អាកាស ជើង​ទឹក គឺ​ពាក់​ត្រឹម​ផ្កាយ​៣ និង​តាម​បណ្តា​មេបញ្ជាការ​ភូមិភាគ​នានា​ផ្តល់​ត្រឹម​ផ្កាយ​២ ។ ដោយឡែក​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ទាំងអស់​នឹង​ត្រូវ​ពាក់​ត្រឹម​ផ្កាយ​៣ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បន្ថែម​ថា នៅ​ពេល​ខាង​មុខមន្ត្រី​ថ្នាក់​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ដែល​ពាក់​ផ្កាយ​៤ និង​ទម្លាក់​មក​ត្រឹម​ផ្កាយ​៣ លើកលែងតែ​មន្ត្រី​ចាស់​ៗ មួយ​ចំនួន​ប៉ុណ្ណោះ​រក្សា​ទុក​ផ្កាយ​៤ ។

ពាក់ព័ន្ធ​នឹង​កំណែទម្រង់​វិស័យ​កងកម្លាំងប្រដាប់អាវុធ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ដែរ​ថា នឹង​ធ្វើ​កំណែទម្រង់​លើ​កម្លាំង​នគរបាល​ផង​ដែរ ហើយ​ទាំង​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ​នឹង​សិក្សា​លម្អិត​បន្ថែម​លើ​ការ​កែទម្រង់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ