ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ក្នុង​សាកលវិទ្យាល័យ​មួយ​ស្លា.ប់​២​នាក់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ដែល​ដកស្រង់​សម្ដី​បណ្ដា​ភ្នាក់ងារ​សង្គ្រោះ​រាយការណ៍​ថា មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់ ​ហើយ​៤​នាក់​ទៀត​រង​របួស កាលពី​រសៀល​ថ្ងៃ​ទី​៣០​មេ​សា ដោយសារ​ការ​បាញ់​ប្រហារ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​CHARLOTTE​រដ្ឋ​ការ៉ូ​លី​ន​ខាងជើង​។ តាម​ទូរទស្សន៍​NBC​ថា អ្នក​របួស​២​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ រួច​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​។…

សហរដ្ឋអាមេរិក ៖ បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ដែល​ដកស្រង់​សម្ដី​បណ្ដា​ភ្នាក់ងារ​សង្គ្រោះ​រាយការណ៍​ថា មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់ ​ហើយ​៤​នាក់​ទៀត​រង​របួស កាលពី​រសៀល​ថ្ងៃ​ទី​៣០​មេ​សា ដោយសារ​ការ​បាញ់​ប្រហារ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​CHARLOTTE​រដ្ឋ​ការ៉ូ​លី​ន​ខាងជើង​។

តាម​ទូរទស្សន៍​NBC​ថា អ្នក​របួស​២​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ រួច​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​។ បណ្ដា​និស្សិត​រៀបរាប់​ថា ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ពេល​បាញ់ប្រហារ មាន​មនុស្ស​ច្រើន​កុះករ ព្រោះ​ក្នុង​ស្តា​ត​សាកលវិទ្យាល័យ​មានការ​ប្រកួត​កីឡា​មួយ​។

យោង​តាម​ប៉ូលិស​ថា​ទីតាំង​នោះ​ត្រូវ​ការពារ ហើយ​មនុស្ស​ម្នាក់​ត្រូវ​ចាប់ខ្លួន ហើយ​ហាក់​ពុំ​មាន​មនុស្ស​ណា​ផ្សេង​ទៀត ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​ជន​នេះ​ឡើយ​។ តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​ជា​និស្សិត​ខាង​ប្រវត្តិវិទ្យា​អាយុ​២២​ឆ្នាំ​ម្នាក់ ដែល​បោះបង់​ចោលការ​សិក្សា ក្នុង​សាកល​វិទ្យាល័យ​នេះ​។ អ្នក​ស្លាប់​ទាំង​២​នាក់​ជា​និស្សិត ម្នាក់​អាយុ​១៧​ឆ្នាំ​និង​ម្នាក់​ទៀត​អាយុ​១៨​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ