ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ឈឺ​មួយ​ចំហៀង​ខ្លួន​ឱ្យ​ប្តី​ជូន​ទៅ​ទិញ​ថ្នាំ លុះ​ទៅ​ដល់​មុខ​ផ្ទះ​ពេទ្យ​ស្រាប់តែ​…​ផ្អើល​អូរ​ឫស្សី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ក្អួត​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​មុខ​ផ្ទះ​អ្នកលក់​ថ្នាំពេទ្យ​ដោយសារ​ជម្ងឺ​រាំ​រ៉ៃ ដែល​ហេតុការណ៍​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៧០ ស្ថិត​ក្នុង​សង្កាត់​អូរ​ឬ​ស្សី​ទី​១ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ក្អួត​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​មុខ​ផ្ទះ​អ្នកលក់​ថ្នាំពេទ្យ​ដោយសារ​ជម្ងឺ​រាំ​រ៉ៃ ដែល​ហេតុការណ៍​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៧០ ស្ថិត​ក្នុង​សង្កាត់​អូរ​ឬ​ស្សី​ទី​១ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មុត ស្រី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ​៣២​អឺ​៣ ផ្លូវ​លេខ​១១១ សង្កាត់​អូ​ឬ​ស្សី​ទី​១ ខណ្ឌ​មក​រា ។

តាម​ប្រភព​ពី​ឈ្មោះ គង់ បូ​ហា ត្រូវជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ ពួក​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​លក់​គុយទាវ​ដូច​សព្វមួយដង ស្រាប់តែ​នៅ​វេលា​ម៉ោង​ខាងលើ​នោះ ប្រពន្ធ​បាន​ប្រាប់​គាត់​ថា ចេះ​តែ​ឈឺ​មួយ​ចំហៀង​ខ្លួន និង​ឈឺ​អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ ប៉ុន្តែ​ចេះ​តែ​ទ្រាំ​ទៅ ដោយ​ថ្ងៃ​ទ្រាំ​លែង​បាន ទើប​ប្រពន្ធ​ឱ្យ​គាត់​ជា​ប្តី​ជូន​ទៅ​ផ្ទះ​ពេទ្យ ដើម្បី​រក​ទិញ​ថ្នាំលេប ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​គាត់​ជូន​ប្រពន្ធ​ទៅ​ដល់​មុខ​ផ្ទះ​អ្នកលក់​ថ្នាំពេទ្យ ស្រាប់តែ​ប្រពន្ធ​របស់​គាត់​បាន​ដួល​លើ​ផ្លូវ​ ហើយ​ក៏​ក្អួត​ធ្លាក់ឈាម​យ៉ាងច្រើន ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាងនាំគ្នា​​ជួយ​រឹត និង​ធ្វើ​ចលនា​ឱ្យ​​ដែរ និង​សូ​ម្បី​តែ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ក៏​មក​មិន​ទាន់​ផង ស្រាប់តែ​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​នៅ​លើ​ផ្លូវ​តែ​ម្តង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ ដោយ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជម្ងឺ​ប្រចាំ​កាយ​ប្រាកដ ទើប​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ និង​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ