ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar អាច​នឹង​ត្រូវ​គេ​ពិន័យ​ដែរ​ទេ ចំពោះ​ការ​ដាល់​អ្នក​ទស្សនា​ថ្ងៃមុន?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr. ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំងក្លា ក្រោយ​ពី​ដាល់​អ្នកគាំទ្រ​ម្នាក់​បែក​មាត់ និង​ហូរ​ឈាម​ច្រមុះ ។…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr. ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំងក្លា ក្រោយ​ពី​ដាល់​អ្នកគាំទ្រ​ម្នាក់​បែក​មាត់ និង​ហូរ​ឈាម​ច្រមុះ ។ ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន French Cup កាលពី​ថ្ងៃ​សៅរ៍ រវាង PSG និង​Stade Rennais ក្រុម​ខាង Neymar បាន​ចាញ់​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​មានការ​ខឹង​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ។ ពេល​នោះ Neymar បាន​ដើរ​កាត់​ក្រុម​អ្នក​ទស្សនា ហើយ​និយាយ​គ្នា​ជាមួយនឹង​បុរស​ម្នាក់​មួយសន្ទុះ​មុន​ពេល​ដាល់​មួយ​ដៃ​ចាំ​មាត់ ហើយ​ដើរ​ចេញ​ទៅ ។

តាម​ព័ត៌មាន AFP បានឱ្យ​ដឹង​ថា នេះ​មក​ពី Neymar ត្រូវ​បាន​ឌឺដង​ដោយ​បុរស​ម្នាក់​នោះ​ថា ជា​កីឡាករ​មិន​អាច​ជួយ​ក្រុម​បាន និង​ប្រាប់​ឱ្យទៅ​លេង​បាល់​ម្តងទៀត​ឱ្យ​ស្ទាត់ ។ ក្រោយ​ពី​បាន​ដាល់​រួច​ហើយ​មតិ​អ្នក​រិះគន់​ជា​ច្រើន​បាន​ជះ​មក​លើ Neymar ថា​មិន​សាក​សម ។

Neymar បាន​សារភាព​កំហុស​របស់​ខ្លួន​ថា គ្មាន​នរណា​អាច​នៅ​ដដែល​ៗ​បាន​ទេ ។ ប្រធាន​គ្រូបង្វឹក​លោក Thomas Tuchel បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា «​វា​ពិតជា​មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ ។ វា​ពិតជា​ពិបាក​នឹង​ទទួល​ណាស់ ក្រោយ​ពេល​ចាញ់​ការ​ប្រកួត ។ វា​ពិតជា​ពិបាក​សម្រាប់​ខ្ញុំ និង​សម្រាប់​អ្នក​ទាំងអស់​គ្នា ។ យើង​ត្រូវ​តែ​ទទួលយក​លទ្ធផល ។ ប្រសិនបើ​យើង​ចាញ់​យើង​ត្រូវ​បង្ហាញ​ការ​គោរព​ខ្លះ ។ យើង​មិន​ត្រូវ​បង្កជម្លោះ​ដល់​អ្នក​ទស្សនា​បែប​នេះ​ទេ​។​»

Neymar នឹង​ត្រូវ​ទៅ​ស្តាប់​ការ​សម្រេច​របស់​ក្រុម​វិន័យ FFF នៅ​ថ្ងៃ​ពុធ​នេះ​ហើយ ដើម្បី​ដឹង​ថា នឹង​ត្រូវ​ទទួល​ការ​ពិន័យ​កម្រិត​ណា ។ គេ​នៅ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ តែ​គេ​ដឹង​ថា​អាច​នឹង​ត្រូវ​ហាម​មិន​ឱ្យ​ចូល​ប្រកួត​៥​ដង​សម្រាប់​ការ​ដាល់​អ្នក​ទស្សនា​ថ្ងៃមុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ