ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​ជា​គ្រាប់បែក​កំណត់​ម៉ោង​ផ្ទុះ​នោះ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានបន្ត​ទៀតថា ​វត្ថុមួយ​ដែល​កំពុង​សង្ស័យថាជាគ្រាប់​បែកកំណត់​ម៉ោង​ផ្ទុះនោះ គឺវាមិនមែននោះទេ វាគឺជា​កំពង់​មួយ​ដែល​មាន​ផ្ទុក​ខ្សាច់​ ​ដែលវាមិនមែន​ជារំសេវទៀត ។ នេះ​បើយោងតាមផេកផ្លូ​វ​ការ​របស់​លោកឧត្តម​សេនីយ៍ឯក​ ស…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានបន្ត​ទៀតថា ​វត្ថុមួយ​ដែល​កំពុង​សង្ស័យថាជាគ្រាប់​បែកកំណត់​ម៉ោង​ផ្ទុះនោះ គឺវាមិនមែននោះទេ វាគឺជា​កំពង់​មួយ​ដែល​មាន​ផ្ទុក​ខ្សាច់​ ​ដែលវាមិនមែន​ជារំសេវទៀត ។
នេះ​បើយោងតាមផេកផ្លូ​វ​ការ​របស់​លោកឧត្តម​សេនីយ៍ឯក​ ស ថេត ស្នង​ការនគរបាល​រាជធានីភ្នំពេញ​ បាន​ផុសបញ្ជាក់​​នាប៉ុន្មាននាទីមុននេះ ថ្ងៃទី០១ ឧសភា ។

លោក​ស ថេត បានបញ្ជាក់​យ៉ាងច្បាស់ដូច្នេះថា «សូម​សាធារណជន​ជ្រាប ក្រោយ​ស៊ីម៉ាក់​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់លើ​ករណី​ជនជាតិ​ចិន​ ដែល​គេ​សង្ស័យ​យក​គ្រាប់បែក​កែ​ច្នៃ​ទៅ​ដាក់​ផ្ទះ​មិត្តភក្តិ​នោះ មិន​មែន​ជា​គ្រាប់បែក​ឡើយ ដោយសារ​ពិនិត្យ​មើល​នៅ​ក្នុង​បំពង់​ទាំង​អស់នោះ ឃើញ​សុទ្ធតែ​ខ្សាច់ មិន​មាន​រំសេវ !!!

គួររំលឹកថា ៖ ខាង​ស៊ី​ម៉ាក់​កំពុង​ព្យាយាម​ដោះ​គ្រាប់បែក​កំណត់​ម៉ោង​…​ដោយ​ហាម​មនុស្ស​ចូល​ជិត

អត្ថបទសរសេរ ដោយ