ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​រ៉ូណា ស្មីត ជួបគណៈ​កម្មាធិ​ការ​សិទ្ធិមនុស្ស ​ផ្តោតទៅលើ…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និងក្រសួងយុត្តិធម៌ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​លោកស្រី​រ៉ូ​ណា ស្មី​ត អ្នក​រាយការណ៍​ពិសេស​របស់​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និងក្រសួងយុត្តិ
ធម៌ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​លោកស្រី​រ៉ូ​ណា ស្មី​ត អ្នក​រាយការណ៍​ពិសេស​របស់​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃ​ទី​៣០ មេ​សា នៅ​ស្នាក់​ការ​គណៈ​កម្មាធិការ​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​ថា នេះ​ជា​ជំនួប​លោក​លើ​ទី​៧ រវាង​លោកស្រី​រ៉ូ​ណា ស្មី​ត ជាមួយ​លោក​កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដោយលោកស្រី​បាន​អះអាង​ពី​ការ​តាមដាន​អនុសាសន៍​កាលពី​ចុងឆ្នាំ​២០១៨​ដែល​បាន​ដាក់​ជូន​កម្ពុជាថា ​បាន​អនុវត្ត​យ៉ាងណា​ខ្លះ​ដែរ រីក​ចម្រើន និង​មាន​បញ្ហា​ប្រឈម និង​ដោះស្រាយ​បញ្ហា​ប្រឈម​យ៉ាងណា​ខ្លះ ?

លោក​ជិន ម៉ា​លី​ន បាន​លើក​ឡើង​ថា​លោកស្រី​បាន​លើក​ឡើង​នោះ​ទាក់ទង​នឹង​យន្តការ​សរសេរបាយ​ការណ៍ ។ លោកស្រី​ថា កម្ពុជា​ជាសមាជិក​របស់​អ​.​ស​.​ប​មាន​នាទី​ទទួលយក​នូវអនុសាសន៍​នានា​របស់​អ​.​ស​.​ប ។ ក្នុង​នោះ​លោកស្រី​បាន​ស្នើ​ឲ្យ​យើង​បន្ត​ចុះ​តាមដាន​ពិនិត្យ​លើ​សិទ្ធិ​មនុស្ស​នៅ​តាម​ពន្ធនាគារ និង​ពង្រីក​មន្ទីរឃុំឃាំង​បន្ថែម​ទៀត ។

លោកស្រី​រ៉ូ​ត ណា​ស្មី​ត បាន​លើក​ឡើង​ដោយ​វាយតម្លៃ​ថា​កម្ពុជា​បាន​ដាក់​របាយការណ៍​ទាន់​ពេលវេលា​មិន​យឺត​យ៉ាវ​ទៀត​ទេ ។ លោកស្រី​ស្វាគមន៍​ចំពោះ​ការ​ពង្រីក​ការ​ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​តាម​មណ្ឌល​ឃុំឃាំង​ផ្សេង​ៗ​ទៀត ។

លោកស្រី​បាន​លើកទឹកចិត្ត​ឲ្យ​បន្ត​អនុវត្ត​ការងារ​នេះ​ទៅ​មុខ​ទៀត និង​បាន​ផ្តល់​អនុសាសន៍​បន្ថែម​ថា​ការ​ធ្វើ​របាយការណ៍​នេះ​ឲ្យ​មាន​កាលវិភាគ​ច្បាស់លាស់​ជាង​មុន​ថា​របាយការណ៍​នេះ​ត្រូវ​បញ្ចប់​នៅ​ពេល​ណា និង​ធ្វើ​យ៉ាងណា ។លោកស្រី​រ៉ូ​ត ណា​ស្មី​ត បាន​បញ្ជាក់​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​មិន​បាន​ផ្តោត​លើ​បញ្ហា​នយោបាយ ឬ​កា​រវិ​វ​ឌ្ឍ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​នោះ​ទេ ។ លោកស្រី​ផ្តោត​តែ​លើ​ការងារ​បច្ចេកទេស​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​ទៅ​នឹង​របាយការណ៍​ត្រួតពិនិត្យ​ជា​សាកល​តាម​កំណត់​លើក​ទី​៣ នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​៣០​​ មករា កន្លង​ទៅ ប្រទេស​កម្ពុជា​បានទទួលយក​អនុសាសន៍​ចំនួន​១៧៣ និង​កត់សម្គាល់ចំនួន​២៥ ក្នុង​ចំណោម​អនុ​សាសន៍​ចំនួន​១៩៨ ពី​ប្រទេស​ចំនួន​៧៣ ។ អនុសាសន៍​ទាំងនេះ​ត្រូវ​បាន​យក​ទៅ​អនុវត្ត ដោយ​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​របស់​រដ្ឋាភិបាល ដែល​ចំណុច​នេះ លោកស្រី​រ៉ូ​ណា ស្មី​តបង្ហាញ​ការ​សរសើរ​ដោយសារ​កម្ពុជា​អនុវត្ត​កាតព្វកិច្ច​ជា​អន្តរជាតិ​បាន​ល្អ និង​ទាន់​ពេលវេលា ។ នេះ​បើ​តាម​លោក ជិន ម៉ា​លី​ន ។

លោកស្រី​រ៉ូ​ណា ស្មី​ត បាន​លើក​មក​ជជែក​ផង​ដែរ ដោយ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​មាន ដំណោះស្រាយ​ជុំ
វិញ​ការ​ចង្អៀត​ណែន​នៃ​ពន្ធ​នាគារ ពង្រីក​បន្ថែម​មណ្ឌល​អប់រំ កែប្រែ​និង​ស្តារ​នីតិសម្បទា អ្នក​ញៀន​គ្រឿង​ញៀន ។

ដោយ​មិន​មាន​បរិយាកាស​តឹងសរសៃក​ដាក់​គ្នា លោក​ជិន ម៉ា​លី​ន បញ្ជាក់​ទៅ​កាន់​លោក ស្រី​រ៉ូ​ណា ស្មី​ត ថា​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ កំពុង​តែ​ធ្វើ​ការងារ​ជុំវិញ​អនុសាសន៍​នៃ​ការ​ចង្អៀត​ណែន​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ ដោយ​មានការ​បង្កើត​ក្រុម​ការងារ​មួយ គឺជា​ក្រុមការងារ​ដែល​ឆ្លើយ​តប
ទៅ​នឹង​​អនុសាសន៍​ប្រកបដោយ​ភាព​ប្រញាប់ប្រញាល់ ។

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោកស្រី​រ៉ូ​ណា ស្មី​ត បាន​មក​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ ។ ការិយាល័យឧត្តមស្នងការ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា ទស្សន
កិច្ច​របស់ លោកស្រី​ស្មី​ត​ផ្តោត​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស នា​ពេល​បច្ចុប្បន្ន និង​តាមដានពី​ដំណើ​រវិ​វ​ឌ្ឍ​នានា​ចាប់តាំងពី​បេសកកម្ម​របស់លោកស្រី​កាល ពី​ខែវិច្ឆិកា ។

កាលពី​ថ្ងៃ​ចន្ទ​លោកស្រី​រ៉ូ ណា​ស្មី​ត បាន​ជួប​ជា​លើក​ដំបូង​នៃ​ទស្សនកិច្ច​លើក​ទី​៧​របស់​លោកស្រី​នៅ​កម្ពុជា ជាមួយនឹង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​នានា ដោយ​មានការត្អូញត្អែរ​ពី​សិទ្ធិ​សេរីភាព​របស់​អង្គការ សមាគមក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ពួក​គេ ៕