ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ ​របួសធ្ងន់​ស្រាល​៤​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​៥​លើក​(​យប់​២ លើក​)​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) របួស​ប្រុស​១​នាក់ របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​៥​លើក​(​យប់​២ លើក​)​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) របួស​ប្រុស​១​នាក់ របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​២​នាក់​,​មិន​គោរព​សិទ្ធិ​២​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់ ។​សរុប​ស្លាប់​៤​នាក់​:​ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​៣​នាក់​) រថយន្ត​ធំ​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច :​ម៉ូតូ​និង​ម៉ូតូ​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស​,​រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១០​គ្រឿង​នោះ​មាន : ម៉ូតូ​៥​គ្រឿង​,​រថយន្ត​តូច​២​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​,​រថយន្ត​តូច​២​លើក​,​រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន :​ខេត្តពោធិ៍សាត់ ២​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​របួស​២​នាក់​,​ខេត្តកំពង់ធំ ១​លើក​ស្លាប់​១​នាក់​របួស​ស្រី​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣៧១៧​គ្រឿង​(​ម៉ូតូ​៦០%) មធ្យោបាយ​ល្មើស​៦៤៥​គ្រឿង​(២៨%) អប់រំ​១៧៨​គ្រឿង​(​ម៉ូតូ​៧៥%) មធ្យោបាយ​ពិន័យ​៤៦៧​គ្រឿង​(​ម៉ូតូ​៨៦%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៤​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៧៤៩​គ្រឿង អប់រំ​១៤៣​គ្រឿង ពិន័យ​ចំនួន​សរុប​៤១០​គ្រឿង (​មួក​៣១៨​គ្រឿង កញ្ចក់​៨០​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១២​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ