ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ធ្វើ​សេចក្ដីថ្លែងការណ៍​ខុស​ជាង​១០​ពាន់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ ខែ​​មេ​សា ឆ្នាំ​២០១៩​ ឱ្យ​ដឹង​ថា ជាង​៨០០​ថ្ងៃ​បន្តិច​នៃ​ការ​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​ខុស ​ឬ​បន្លំ​ដល់​ទៅ​ជាង​១០.០០០​។ តាម​កាសែត​នោះ​ថា…

សហរដ្ឋអាមេរិក ៖ កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ ខែ​​មេ​សា ឆ្នាំ​២០១៩​ ឱ្យ​ដឹង​ថា ជាង​៨០០​ថ្ងៃ​បន្តិច​នៃ​ការ​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​ខុស ​ឬ​បន្លំ​ដល់​ទៅ​ជាង​១០.០០០​។

តាម​កាសែត​នោះ​ថា ​គឺ​ក្នុង​បណ្ដា​មី​ទ្ទីង​ដែល​លោក​ប្រធានាធិបតី​ត្រាំ និយាយ​ច្រើន​ពី​រឿង​ពិត​ផង​និង​រឿង​ពុំ​​ពិត​ផង​។ ក្នុង​ចំណោម​សេចក្ដីថ្លែងការណ៍​ទាំងនេះ​មាន​២២%​ អះអាង​ខុស​ ឬ​បោក​បន្លំ​។ មានការ​កត់​សម្គាល់​​ទៀត​ថា លោក​ត្រាំ​មាន​និន្នាការ​រំឭក​ច្រើន​លើក​រូបមន្ត​ខុស​ដដែល​ៗ​។

កាសែត​នោះ​បន្ត​ថា ចាប់តាំងពី​ឡើង​កាន់​អំណាច​ពី​ខែមករា​ឆ្នាំ​២០១៧​មក លោក​ត្រាំ​តែង​ចាត់​ទុក​បណ្ដា​សារ​ព័ត៌មាន​ថា ជា​អ្នក​ឃោសនា​ពី​ព័ត៌មាន​ក្លែងក្លាយ​ហៅ​FAKE NEWS​និង​ជាស​ត្រូវ​របស់​ប្រជាជន​។ ប៉ុន្តែ​នា​ពេល​ថ្មី​ៗ​នេះ​លោក​លើក​ពី​FACT-CHECKING​ដោយ​លោ​កថា​របស់​ហៅ​ថា FACT-CHECKING ជា​ផ្នែក​មួយ របស់​បណ្ដា​មនុស្ស​ទុច្ចរិត​ក្នុង​ផ្ទៃ​សារព័ត៌មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ