ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលដ្ឋានខណ្ឌទួលគោកទឹកភ្លៀងមិន​អាច​ជន់​លិច​​​​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មូលដ្ឋានខ​ណ្ឌទួលគោកអាច​ធានាថា ទឹកភ្លៀងគឺ​មិន​អាច​ជន់លិចបាន​ទៀត​ទេ នៅ​ក្នុង​រដូវវស្សានឹង​កាន់តែ​ឈាន​ដល់នៅ​ពេលខាង​មុខ ​។ នេះ​បើក​តាមប្រសាសន៍របស់​លោក ឯក ឃុន ដឿ​ន…

រាជធានី​ភ្នំពេញ ​៖ មូលដ្ឋានខ​ណ្ឌទួលគោកអាច​ធានាថា ទឹកភ្លៀងគឺ​មិន​អាច​ជន់លិចបាន​ទៀត​ទេ នៅ​ក្នុង​រដូវវស្សានឹង​កាន់តែ​ឈាន​ដល់នៅ​ពេលខាង​មុខ ​។ នេះ​បើក​តាមប្រសាសន៍របស់​លោក ឯក ឃុន ដឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ទួលគោក​ឱ្យ​​ដឹងនៅ​ក្នុងកិច្ចប្រជុំសាម​ញ្ញា​លើក​ទី​៥៩​របស់ក្រុមប្រឹក្សា​ខណ្​ឌទួលគោក អាណត្តិ​ទី​២ ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ។

ស្ថិត​ក្នុងកិច្ចប្រជុំ​នេះមាន​របៀប​វា​រៈចំនួន៦ ដែល​បាន​លើកយក​មក​ពិភាក្សា និង​អនុម័ត​ក្រោមអធិបតី
ភាព លោក ម៉ែ​ន សិរី ប្រធាន​ក្រុមប្រឹក្សាខណ្ឌ និង​លោកឯក ឃុន​ដឿ​ន អភិបាល​នៃ​គ​ណៈអភិបាល​ខណ្ឌ​ទួល​គោក ព្រមទាំង​មានកា​រ​​ប្រកាស​ទទួលស្គាល់លោក កែវ សុភា ដែល​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ ប្រកាស​​តែងតាំង​មក​កាន់​ជា​អភិបាលរង​ខណ្ឌទួលគោក​និង​លោក ហួរ ហួត ជា​នាយក​រដ្ឋបាល​ខណ្ឌទួល​គោក​ផង​ដែរ​។

នៅ​ក្នុង​អង្គប្រជុំលោក​ឯក ឃុន ដឿ​ន បាន​សំណូមពរដល់ការិយាល័យទាំងអស់​ចំណុះ​អោយ​រដ្ឋបាល
​ខណ្ឌ​ទួល​គោក ត្រូវ​យកចិត្តទុកដាក់ និង​ធ្វើ​របាយការណ៍ពី​សកម្មភាព​របស់​ខ្លួន ហើយដាក់​បញ្ចូលនៅ​
ក្នុងរបាយការណ៍ប្រចាំខែ ស្តី​ពី​ការ​អនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌ​ចៀសវាង សកម្មភាព​ការងារយើង​
ធ្វើ​ហើយរបាយការណ៍​គ្មាន ។

​ជំរុញ​ឱ្យសង្កាត់ សហ​ការជាមួយ នគរបាល​ប៉ុស្តិ៍ អោយ​បាន​ល្អ​បើក​ធ្វើ​វេ​ធិ​ការ​សា​ធារ​ណះ​ដើម្បី​អោយ​មាន​ភាព​ស្និ​ទ​ស្នាល​ជាមួយ​ប្រជាពលរដ្ឋ ។ លោក ឯក ឃុន ដឿ​ន អភិបាល​នៃ​គ​ណះ​អភិបាល​ខណ្ឌទួលគោក បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ នេះ រដ្ឋបាល​ខណ្ឌទួលគោក​បាន​ខិតខំ​ស្តារ​លូ​នៅ​តាម​ផ្លូវ​សំខាន់ បាន​ប្រវែង ជាង​១១​គីឡូម៉ែត្រ បូក​រួម​នឹង​តាម​សង្កាត់​ផ្សេង​ទៀត​ព្រមទាំង​មន្ទីរ​សា​ធារ​ណះ​ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​និង​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រដូវវស្សា​ឆ្នាំ​នេះ ធានា​ទឹក​ហូរ​លឿន​មិន​បណ្តាល​អោយ​ស្ទះ​ជាន់​លិច មូលដ្ឋាន​ខណ្ឌទួលគោក ទៀត​ទេ ។

លោក​អភិបាល​ក៏​បាន​អោយ​ដឹង​ទៀត​ថា តាម​ការ​ណែនាំរបស់សាលា​រាជធានី​ភ្នំពេញ​ធ្វើ​យ៉ាងណា ជំរុញ​ការ​ស្តារ​លូ និង​ស្ថាបនា​លូ និង​ផ្លូវ អោយ​បាន​មុន​ភ្លៀង ធ្លាក់ ដើម្បី​រំដោះ​បញ្ចៀស​នូវ​ទឹកជំនន់​ទឹកភ្លៀង​ជន​លិច​រាជធានី​ភ្នំពេញ ៕​

អត្ថបទសរសេរ ដោយ