ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ជាង​៣​លាន​ដុល្លារ​ដែល​រឹបអូស​ពី​បុរស​ចិន​៣​នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រមាណ​ជាង​៣​លាន​ដុល្លារ ដែល​រឹបអូស​បាន​ពី​ជនជាតិ​នាំ​ចូល​មក​ពី​ទីក្រុង​ហុងកុង​នោះ ត្រូវ​បាន​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញារ​រង​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រមាណ​ជាង​៣​លាន​ដុល្លារ ដែល​រឹបអូស​បាន​ពី​ជនជាតិ​នាំ​ចូល​មក​ពី​ទីក្រុង​ហុងកុង​នោះ ត្រូវ​បាន​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញារ​រង​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​យក​ទៅ​តម្កល់​ទុក​នៅ​ធនាគារជាតិ ដើម្បី​ជា​វត្ថុ​តាង​នៅ​ពេល​បើក​សវនាការ​លើ​អង្គសេចក្តី បន្ទាប់​ពី​តំណាង​អយ្យការ​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដែល​ជា​ម្ចាស់​ប្រាក់​ចំនួន​៣​នាក់​នោះ​រួច​មក ។

ជាមួយ​នោះ​ដែរ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង ក៏​បាន​តម្រូវ​ឲ្យ​អនុរក្ស​ពន្ធនាគារ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍​នាំ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​៣​នាក់ ដែល​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ប៉េ​ហ្ស៊ី (PJ) ទៅ​ពិនិត្យ និង​តាម​អង្កេត​មើល​លុយ​របស់​ខ្លួន​ត្រូវ​អាជ្ញាធរ​ធ្វើការ​រឹបអូស និង​យក​លុយ​ទាំងនោះ​ទៅ​រក្សា​ទុក​ក្នុង​ធនាគារជាតិ​ជា​បណ្តោះអាសន្ន ។

គួរ​បញ្ជាក់​ថា បុរស​ជា​ជនជាតិ​ចិន​ទាំង​៣​នាក់ ក្នុង​នោះ​រួម​មាន​១-​ឈ្មោះ WANG SHI PING ២-​ឈ្មោះ WANG LI CHAO និង​៣-​ឈ្មោះ ZHANG JIAN ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​សហការ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៣ ខែមេសា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​ជនជាតិ​ចិន​៣​នាក់​នោះ​បាន​នាំ​យក​ប្រាក់​ដុល្លារ​មិនដឹង​ប្រភព​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ទីក្រុង​ហុងកុង​នាំ​ចូល​មក​កម្ពុជា ។

បន្ទាប់​មក​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​ស្ថ​ប័ន​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ ចោទប្រកាន់​ពី​បទ​​សម្អាត​ប្រាក់ តាម​មាត្រា​៣​ថ្មី និង​មាត្រា​២៩​ថ្មី នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម ។

ក្រោយ​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ ហើយ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ត្រូវ បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ជុំ​ខ្លួន​ដាក់​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ជា​បណ្តោះអាសន្ន ដើម្បី​បើក​ការ​ស៊ើបអង្កេត និង​ឈាន​ដល់​បើក​សវនាការ​ជំនុំ​ជម្រះក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ