ផ្អើលផ្លូវ៦០ម៉ែត្រ! នារី២នាក់បងប្អូនប្តឹងថា ត្រូវសង្សារចិនបៀតបៀ.នរាងកាយ និងប្រើហិ.ង្សា ក្រោយល្បួ.ងឡើងបន្ទប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បង្កការផ្អើលពេញផ្លូវ៦០ម៉ែត្រ ទាំងមេឃមិនទាន់ភ្លឺ បន្ទាប់ពីនារី២នាក់ ត្រូវបានសង្សារជនជាតិចិន២នាក់ បៀតបៀនរាងកាយ និងប្រើហិង្សា កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្រុមហ៊ុនទេសចរណ៍មានស្លាកយីហោវ៉ាន ស៊ីតុង លីមិតធីត ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីនារីរងគ្រោះ ដែលជាប្អូនបានឲ្យដឹងថាមុនពេលកើតហេតុ គាត់ទាំង២នាក់ស្រីៗ បាននាំគ្នាទៅជួបសង្សារ ដែលជាជនជាតិចិន នៅចំណុចក្រុមហ៊ុនទេសចរណ៍ខាងលើ ដោយគោលបំណងមកផឹកស៊ីធម្មតា ។ លុះដល់វេលាកើតហេតុ ខាងប្រុសបានលួងលោមពួកគាត់អោយឡើងទៅក្នុងបន្ទប់ខាងលើ ដោយនិយាយថា បើសិនឡើងទៅគេងខាងលើ ពួកគេនឹងឈប់អោយផឹក ។
នារីរងគ្រោះក៏បន្តថា លុះឡើងទៅដល់បន្ទប់ ស្រាប់តែបុរសចិនទាំង២នាក់ បានផ្លាស់ប្តូរបន្ទប់គ្នា ដោយសង្សាខាងបងស្រី បែរជាចូលបន្ទប់គាត់ ចំណែកសង្សារគាត់ បែជាចូលបន្ទប់បងស្រីគាត់ទៅវិញ ។ បន្ទាប់ពីចូលខុសបន្ទប់ ទើបគាត់ប្រកែក តែត្រូវបុរសជាសង្សារនោះ បង្ខំនិងបៀតបៀនរាងកាយនាង រហូតឈានដល់ការប្រើហិង្សាទៅលើរូបនាងតែម្តង ។
ចំណែកនារីជាបងស្រី បានឲ្យដឹងថា គាត់ត្រូវបានបុរសចិន ដែលជាសង្សារបស់ប្អូនស្រី ប្រើហិង្សា និងច្របាច់កគាត់ ក្រោយគាត់បដិសេធ ទង្វើបង្ខិតបង្ខំនោះ ។
ទោះជាយ៉ាងណា នារីរងគ្រោះបានរំដោះខ្លួនចេញផុត ទាំង២នាក់បងប្អូន រួចហៅអ្នកសារព័ត៌មានមកជួយផ្សព្វផ្សាយ និងទាក់ទងទៅកាន់កម្លាំងអាវុធហត្ថ ដើម្បីសុំការអន្តរាគមន៍ ។
ក្រោយពេលកើតហេតុ កម្លាំងអាវុធហត្ថខណ្ឌមានជ័យបានមកដល់ និងបាននាំនារីរងគ្រោះទាំង២នាក់ ទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីបំភ្លឺនិងអនុវត្តបន្តតាមនីតិវិធី ៕









ចែករំលែកព័តមាននេះ