ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ត្រួតពិនិត្យ​​សណ្ឋាគារ​១ទីតាំង រក​ឃើញ​ជនជាតិ​ចិន​៣​នាក់ ស្នាក់​នៅ​ពុំ​មាន​លិខិតឆ្លងដែន

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឱ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សណ្ឋាគារ នាម​ករ​ណ៍ ហ្សុ​ង ឌី​ង រេ​ដ ហូ​ថេ​ល (​អគារ CITY IDEAL) ផ្លូវ​បេតុង (​បុរី KC) ក្រុម​ទី​១១ ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ។

របាយការណ៍ បានឱ្យ​ដឹង​ទៀត​ថា ក្រុមការងារ​ចុះ​ដល់ទី​តាំង​ជាក់ស្តែង ពិនិត្យ​ឃើញ​ថា សណ្ឋាគារ​មាន​ចំនួន ១​អគារ មាន​កម្ពស់ ១៧​ជាន់​ស្មើនឹង ៣៧៨​បន្ទប់ បាន​បើកទ្វារ​បន្ទប់​ចំនួន ៣៦២​បន្ទប់ (​បន្ទប់​ទំនេរ ៣៤៧​បន្ទប់​) និង​មិន​បើកទ្វារ​បន្ទប់​ចំនួន ១៦​បន្ទប់ (​មិន​មាន​សោរ​ចូល​) មាន​អ្នក​ស្នាក់​នៅ​ចំនួន ១៥​បន្ទប់ មនុស្ស ២៥​នាក់ ស្រី ១២​នាក់ មាន ០៣​សញ្ជាតិ រួម​មាន ៖
-​ជនជាតិ ខ្មែរ ចំនួន ៨​នាក់ ស្រី ៨​នាក់
-​ជនជាតិ ចិន ចំនួន ១៦​នាក់ ស្រី ៣​នាក់
-​ជនជាតិ វៀតណាម ចំនួន ១​នាក់ ស្រី ១​នាក់ ។

របាយការណ៍ បាន​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​ត្រួតពិនិត្យ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ រក​ឃើញ​ជនបរទេស​ចំនួន ០៣​នាក់ ភេទ​ប្រុស ជនជាតិ​ចិន (​ស្នាក់​នៅ​បន្ទប់​លេខ B៥០៩ ចំនួន ០៣​នាក់​) ករណី​ស្នាក់​នៅ​ខុសច្បាប់ (​ពុំ​មាន​លិខិតឆ្លងដែន​)​។ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​សម្រេច​ប្រគល់​ជនសង្ស័យ​ចំនួន ០៣​នាក់ ខាងលើ​ទៅ​ឱ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​អនុវត្ត​នីតិវិធី ៕