ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចង់មានសុខភាពផ្លូវចិត្តល្អក្នុងវ័យ ៥០? ត្រូវហាត់ប្រាណបែបនេះ!

10 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីពីសាកលវិទ្យាល័យនៃប្រទេសហ្វាំងឡង់ ដែលធ្វើឡើងលើមនុស្ស ៤.៥០០ នាក់ក្នុងវ័យ ៤៦ ឆ្នាំ បានបង្ហាញថា ការហាត់ប្រាណក្នុងកម្រិតមធ្យមទៅខ្លាំង មានសារៈសំខាន់ជាងការហាត់ប្រាណស្រាលៗដូចជាការដើរធម្មតា សម្រាប់សុខភាពផ្លូវចិត្ត។

សកម្មភាពដែលធ្វើឱ្យអ្នកដកដង្ហើមញាប់ ឬហត់បន្តិច អាចកាត់បន្ថយរោគសញ្ញានៃជំងឺបាក់ទឹកចិត្តបាន ៩% និងកាត់បន្ថយការថប់បារម្ភបាន ៥% បើធៀបនឹងការអង្គុយស្ងៀម។

ក្រៅពីការហាត់ប្រាណ ការគេងឱ្យបានគ្រប់គ្រាន់ប្រហែល ៧ ម៉ោងកន្លះក្នុងមួយយប់ ក៏ជាកត្តាសំខាន់ដែលជួយការពារសុខភាពផ្លូវចិត្ត និងកាត់បន្ថយភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព៕