សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលទានផ្លែឈើពេលពោះទទេអាចបង្កគ្រោះថ្នាក់ដល់សុខភាព ប្រសិនបើអ្នកមិនប្រយ័ត្ន។
ផ្លែឈូក ប៉េងប៉ោះ និងផ្លែសន្ទៅ មិនគួរញ៉ាំពេលឃ្លានឡើយ ព្រោះវាសម្បូរដោយជាតិអាស៊ីត និងសារធាតុ ដែលងាយបង្កជាក្រួសក្នុងក្រពះ។ ម្នាស់ និងផ្លែឈើត្រកូលក្រូចមានជាតិអាស៊ីតខ្ពស់ ដែលធ្វើឱ្យរលាកស្រទាប់ក្រពះ បង្កជាការឈឺចុកចាប់។ ចេកអាចបង្កជាអតុល្យភាពជាតិរ៉ែក្នុងរាងកាយ ហើយផ្លែប័រអាចបង្កជាការហើមពោះ និងវិលមុខដោយសារជាតិស្ករខ្ពស់។
ដើម្បីការពារក្រពះ អ្នកគួរញ៉ាំផ្លែឈើទាំងនេះក្រោយពេលអាហាររួចរាល់ ដើម្បីជៀសវាងបញ្ហាសុខភាពរយៈពេលវែង៕
ចែករំលែកព័តមាននេះ