ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ឯកសារ​កម្រិត​ស័ក្តិ​នគរបាល​ក្រសួងមហាផ្ទៃ​ដែល​ត្រូវ​ធ្វើការ​កែ​ទម្រ​ង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មេសា មានការ​ផ្សព្វផ្សាយ​ឯកសារ​មិន​ផ្លូវការ​មួយបង្ហាញ​ពី​លំដាប់​ឋានន្តរ​ស័ក្តិ​ផ្នែក​នគរបាលក្នុង​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ ដែល​ជា​កំណែទម្រង់ស៊ីជម្រៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់អាវុធ ខណៈ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើបតែណែនាំ​ផ្ទាល់មាត់​ទៅ​សម្តេច​ពិជ័យ​សេនា…

រាជធានី​ភ្នំពេញ ៖ ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មេសា មានការ​ផ្សព្វផ្សាយ​ឯកសារ​មិន​ផ្លូវការ​មួយបង្ហាញ​ពី​លំដាប់​ឋានន្តរ​ស័ក្តិ​ផ្នែក​នគរបាលក្នុង​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ ដែល​ជា​កំណែទម្រង់ស៊ីជម្រៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់អាវុធ ខណៈ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើបតែណែនាំ​ផ្ទាល់មាត់​ទៅ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​សម្តេច​ក្រឡាហោម ស ខេ​ង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​កាត់​បន្ថយ​នាយ​ឧត្តមសេនីយ៍​ក្នុង​ជូរ​កងទ័ព​និង​នគរបាល ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ណែនាំ​ផ្ទាល់មាត់​របស់សម្តេច​តេ​ជោ ហ៊ុន សែន ជូន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ គឺ​ទៅ​ថ្ងៃ​ខាង​មុខ​ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍​ផ្កាយ​មាស​៤ នឹង​មាន​តែ​២​ទេ គឺ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ ។ ដោយឡែក មេ​បញ្ជាការ​កងទ័ពជើងគោក ជើង​ទឹក ជើង​អាកាសរួម​ទាំង​រដ្ឋលេខាធិការ អគ្គនាយក​នៃ​អគ្គនាយកដ្ឋា​ន​ចំណុះ​ឲ្យ​ក្រសួងការពារជាតិ មាន​ឋានន្តរ
ស័ក្តិ​​ត្រឹមតែ​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)ប៉ុណ្ណោះ ។

តាម​ឯកសារ​ដែល​បែកធ្លាយ​នោះ គឺ​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​កែទម្រង់ ដោយ​រដ្ឋ​លេខាធិ​ការ​ក្រសួង​មហា​ផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ រក្សា​ទុក​ឋានៈ​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤ រីឯ​អនុរដ្ឋលេខាធិការ និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ​ជា​ឧត្តមសេនីយ៍ឯក និង​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១​ជា​ឧត្តមសេនីយ៍ឯក ។ ចំណែក​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ ជា​ឧត្តមសេនីយ៍ទោ និង​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ជា​ឧត្តមសេនីយ៍ ទោ ។ ប្រធាន​នាយកដ្ឋាន​កណ្តាល​ទទួល​ផែន​នៃ​អគ្គស្នង​ការ​ដ្ឋាន​ជា​ឧត្តមសេនីយ៍ទោ ។

ខាងក្រោម​នេះ គឺជា​ការ​ថតចម្លង​ឯកសារ​បែកធ្លាយ​ក្រៅផ្លូវការ ដែល​មានការ​បង្ហោះ​តាម​គេហទំព័រ​មួយ​ចំនួន ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ