ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កែវ រ៉េ​មី​ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នកស្រី រ៉ូ​ណា​ស្មី​ត អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កែវ រ៉េ​មី​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះ​បាន​នឹង​កំពុង​ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់ អង្គការសហប្រជាជាតិ (UN) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​អ្នកស្រី…

រាជធានី​ភ្នំពេញ ៖ លោក កែវ រ៉េ​មី​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះ​បាន​នឹង​កំពុង​ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់ អង្គការសហប្រជាជាតិ (UN) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​អ្នកស្រី រ៉ូ​ណា ស្មី​ត ដើម្បី​ជជែក​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ។

សូម​ជម្រាប​ថា អ្នកស្រី​រ៉ូ​ណា​ស្មី​ត នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ តាម​ការ​អញ្ជើញ​របស់​រាជរដ្ឋាភិបាល ។ ក្នុង​ទស្សនៈកិច្ច​របស់​អ្នកស្រី​នេះ គឺជា​លើក​ទី​៧​ហើយ​នៅ​កម្ពុជា ។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ការ​ទស្សនៈកិច្ច​របស់​លោកស្រី​ស្មី​ត​ផ្តោត​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នា​ពេល​បច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិវត្តន៍​នានា​ចាប់តាំងពី​បេសកកម្ម​របស់​លោកស្រី កាលពី​ខែវិច្ឆិកា​កន្លង​មក ។

អ្នកស្រី រ៉ូ​ណា ស្មី​ត មាន​ប្រសាសន៍​ថា​«​ខ្ញុំ​មាន​បំណង​បន្ត​ការ​ពិនិត្យ​ផង​ដែរ​ទៅ​លើ​វិស័យ​សិ​ទិ្ធ មនុស្ស​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដោយ​ពិនិត្យ​ជា​ពិសេស​ទៅ​លើ​ការ​មិន​រើសអើង និង​សមភាព​ព្រមទាំង​ការ​ចូលរួម និង​គណនេយ្យ​ភាព​» ។ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃ​របស់​អ្នកស្រី​អ្នក​គ្រោង​ជួប​ប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​តំណាង​សង្គម​ស៊ី​វិល និង​សមាជិក​សហគមន៍​ការទូត​នានា ។

មុន​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​ស្រាវជ្រាវ​បឋម​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ដែល​សន្និសីទ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​៩ ខែឧសភា នៅ​វេលា​ម៉ោង​៣​និង​០០​រសៀល នៅ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ដែល​មាន​អាសយដ្ឋាន​អគារ​លេខ​៤ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ