ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​កម្មវិធី​ពិនិត្យ​សុខភាព​ឥត​គិតថ្លៃ​ជូន​ពលរដ្ឋ​១,២០០​នាក់ នៅ​វត្ត​ចាក់​អង្រែ​លើ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខណ្ឌមានជ័យ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម ជួប សុ​ភក្តិ អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​លោក សេង គន្ធ អភិបាល​ខណ្ឌមានជ័យ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​កម្មវិធី ពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ចំនួន ១,២០០​នាក់ ដោយ​ឥត​គិតថ្លៃ ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខណ្ឌមានជ័យ នៅ​វត្ត​ចាក់​អង្រែ​លើ សង្កាត់​ចាក់​អង្រែ​លើ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ខាង​មុខ​នេះ ៕