ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សកម្មជន​ការពារ​បរិស្ថាន​លោក អា​ឡិច អះអាង​ថា​នឹង​ចូលរួម​សវនាការ​នា​ពេល​ខាង​មុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ដីការ​កោះហៅ​ឲ្យ​ចូលខ្លួន​តាម​ការ​កំណត់​របស់​តុលាការ​ខេត្តកោះកុង អតីត​សកម្មជន​ការពារ​បរិស្ថាន​ដែល​សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន​អះអាង​ថា ខ្លួន​នឹង​ខ្លួន​តាម​ដីការ​កោះហៅ​របស់​តុលាការ បើ​ខ្លួន​មិន​ទាន់​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ​ក្នុង​ការ​ចូល​មក​កម្ពុជា ។ លោក​អា​ឡិច ហ្គ​ន់​សា​ឡេ​ស ដេ​វិត​សុ​ន…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ដីការ​កោះហៅ​ឲ្យ​ចូលខ្លួន​តាម​ការ​កំណត់​របស់​តុលាការ​ខេត្តកោះកុង អតីត​សកម្មជន​ការពារ​បរិស្ថាន​ដែល​សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន​អះអាង​ថា ខ្លួន​នឹង​ខ្លួន​តាម​ដីការ​កោះហៅ​របស់​តុលាការ បើ​ខ្លួន​មិន​ទាន់​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ​ក្នុង​ការ​ចូល​មក​កម្ពុជា ។ លោក​អា​ឡិច ហ្គ​ន់​សា​ឡេ​ស ដេ​វិត​សុ​ន ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​យ៉ាង​ច្បាស់​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៣០ មេ​សា យ៉ាង​ដូច្នេះ​ថា បន្ទាប់​ពី​ការ​ពន្យា​ពេល​ជា​ច្រើន​លើក​ច្រើន​សារ​តាំងពី​ឆ្នាំ​២០១៦ កន្លង​មក​ទី​បញ្ចប់​តុលាការ​ខេត្តកោះកុង​បាន​ចេញ​ដីកា​កោះហៅ​ខ្ញុំ​ឲ្យ​ចូលរួម​ក្នុង​សវនាការ​ក្នុង​នាម​ជា​ជនជាប់ចោទ ។

លោក​បន្ត​ថា តុលាការ​បាន​តម្រូវ​ឲ្យ​ខ្ញុំ​មាន​វត្តមាន​ក្នុង​សវនាការ​នា​ថ្ងៃ​ទី​៣០ ខែកក្កដា វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ជា​កំហិត ។ លោក​បញ្ជាក់​ថា​«​គោល​ជំហរ​របស់ខ្ញុំ គឺ​រក្សា​នៅ​ដដែល​ហើយ​ខ្ញុំ​រីករាយ និង​ចូលរួម​នៅ​ក្នុង​សវនាការ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គ្មាន​សាក្សី និង​គ្មាន​បទល្មើស​ពិតប្រាកដ​មួយ​នេះ ។ ជាមួយ​គ្នា​នោះ​ដែរ​សកម្មជន​រូប​នេះ​បាន​សំណួរ​សួរ​ថា តើ​សម្តេច​ក្រឡាហោម ស ខេ​ង គោរព​ច្បាប់ និង​ភាព​ឯករាជ្យ​របស់​តុលាការ​ដែរ​ឬទេ ? តើ​ឈ្មោះ​ខ្ញុំ​នឹង​បាន​លុប​ចេញពី​បញ្ជីខ្មៅ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូលរួម​ក្នុង​សវនាការ​តាម​ការ​ទាមទារ​របស់​តុលាការ​ខេត្តកោះកុង​ដែរ​ឬទេ ? ។

លោក អ៊ី​វ ត្រាយ តំណាង​អយ្យ​កាត​អម​សាលាដំបូង​ខេត្តកោះកុង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៥ មេ​សា ឆ្នាំ​២០១៩ បាន​អញ្ជើញលោក​អា​ឡិច ហ្គ​ន់​សា​ឡេ​ស ដេ​វិត​សិន (ALEJANDRO GONZALEZ DAVIDSON) ហៅ ALEX មាន​អាយុ​៣៦​ឆ្នាំ ជនជាតិ​អេ​ស្ប៉ា​ញ ឲ្យ​ចូល​មក​សាលាដំបូង​ខេត្តកោះកុង​នៅ​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​កន្លះ​ព្រឹក​ជា​កំហិត ។ ដីការ​បាន​លើក​ឡើង​ទៀត​ថា ការ​ចូលខ្លួន​របស់ ALEX ដើម្បី​បំភ្លឺ​ពី​បទ​ជាប់ចោទ​«​សមគំនិត​ក្នុង​អំពើ​គម្រាមកំហែង​ថា នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ​ប្រព្រឹត្តិ​នៅ​ចំណុច​ព្រែក​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៥ និង​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៥ ។

ដីការ​ក៏​បាន​លើក​ឡើង​ថា បទល្មើស​របស់​អា​ឡិច ស្ថិត​ក្នុង​បញ្ញា​ត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២៩ និង​៤២៤​នៃ​ក្រមព្រហ្មទណ្ឌ ។ សម្រាប់​អង្គ​សវនាការ​មាន​លោក កែវ សុខា ជា​ចៅក្រម​ជំនុំជម្រះ លោក អ៊ី​វ ត្រាយ តំណាង​អយ្យការ និង​លោកស្រី រិ​ន្ទ សីហា ក្រឡាបញ្ជី​សវនាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ