ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អប្សរា​ស្តារ​បាត​ត្រពាំង​ខ្មោច​ត្រូវ​អ្នក​ភូមិ​ចោទ​ថា​យក​អាចម៍ដី​លក់​ចែក​គ្នា

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​បាន​ប្រាប់​ភ្នាក់ងារ កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ នេះ​ថា​ឈ្មួញ​មាន​អំណាច​កំពុង​តែ​ធ្វើ​សកម្មភាព​កាយ​ត្រពាំង​បុរាណ និង​ដឹក​អាចម៍ដី​ចេញ​យក​ទៅ​លក់​ក្នុង​ក្រុង​សៀមរាប​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា ។…

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​បាន​ប្រាប់​ភ្នាក់ងារ កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ នេះ​ថា​ឈ្មួញ​មាន​អំណាច​កំពុង​តែ​ធ្វើ​សកម្មភាព​កាយ​ត្រពាំង​បុរាណ និង​ដឹក​អាចម៍ដី​ចេញ​យក​ទៅ​លក់​ក្នុង​ក្រុង​សៀមរាប​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា ។

ដី​ត្រពាំង​បុរាណ​(​ត្រពាំង​ខ្មោច​) ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កាន់កាប់​រាល់ថ្ងៃ​នេះ គឺ​មាន​ទីតាំង ស្ថិត​នៅ​ភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ទី​១​នៃ​ឧទ្យាន​អង្គរ ដែល​ជា​សម្បត្តិ​បេ​ភណ្ឌ​ពិភពលោក និង​ជា​ដី​ទ្រព្យសម្បត្តិ​សាធារណ​:​របស់​រដ្ឋ​ដែល​អាជ្ញាធរ​អប្សរា​មាន​ភារកិច្ច​កាត​ព្ធ​កិច្ច ត្រូវ​គ្រប់គ្រង​ថែរក្សា​ការពារ​និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។

តាម​ប្រភព​ពី​ពលរ​ដ្ន​ដែល​រស់នៅ​ក្នុងភូមិ​ស្រះស្រង់​បាន​លួច​ខ្សឹប​ប្រាប់​ថា ពួក​គេ​បាន​មើលឃើញ​មាន​រថយន្ត​ធំ​ៗ​ជា​ច្រើន​គ្រឿង​ដឹក​ជញ្ជូន​អាចម៍ដី​ចេញពី​ទីតាំង​ត្រពាំង​បុរាណ​(​ត្រពាំង​ខ្មោច​)​ដែល​ខាង​អាជ្ញាធរ​អប្សរា​កាន់កាប់​រាល់ថ្ងៃ​យ៉ាង​រលូន គ្មាន​ការ​ហាមឃាត ឬ​សួរនាំ​អ្វី​ទាំងអស់​ពួក​គេ​សង្ស័យ​ថា ប្រហែល​ពួក​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​អាជ្ញាធរ​អប្សរា​ដែល​កាន់កាប់​នៅ​ទឹកដី​តំបន់​នោះ បើ​ប្រជាពលរដ្ឋ​ធ្វើ​ផ្ទះ ឬ ទ្រុងមាន់​មក​រឹបអូស សូ​ម្បី​តែ​ឈើ​១​ដើម​ក៏​យក​ទៅ​ដាក់​ឡាន​ដែរ ចំពោះ​ឈ្មួញ​ធំ កាប់​កាយ​ដី​យក​ទៅ​លក់ ឬ​ធ្វើ​ផ្ទះថ្ម​គ្មាន​ឃើញ​មក​ជិត​ឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​លិខិត​មួយ​របស់​អាជ្ញាធរ​អប្សរា​ចុះ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ចុះហត្ថលេខា​ដោយ​លោក ហង់ ពៅ អគ្គនាយក​ស្ដីទី​(​បច្ចុប្បន្ន​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​) បាន​ជម្រាប​ជូន លោក ង៉ា ចុង ចៅសង្កាត់​នគរធំ តប​តាម​កម្មវត្ថុ​សំណើរ​សុំ​បន្ត​ការដ្ឋាន​ស្ដារ​ត្រពាំង​បុរាណ​(​ត្រពាំង​ខ្មោច​)​នេះ​ឡើង​វិញ ដែល​ស្ថិត​នៅ​ភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប ។

នៅ​ក្នុង​លិខិត​នោះ​បាន​បញ្ជាក់​បន្ថែម​ថា ត្រូវ​ឱ្យ​ចៅសង្កាត់នគរធំចុះ​ស្ដារ​ក្នុង​ជម្រៅ​១.៥​ម៉ែត្រ ដោយ​មានការ​គ្រប់គ្រង​ត្រួតពិនិត្យ​បច្ចេកទេស និង​ផ្ដល់​យោបល់ ទៀងទាត់​ពី​នាយករ​ដ្ឋា​ន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ។

បើ​ទោះបី​ត្រពាំង​ខ្មោច​នេះ​ត្រូវ​បាន​ស្ដារ​រួចរាល់​ក៏​មិន​អនុញាត​ឲ្យ​អាជ្ញាធរ​សង្កាត់​យក​ទីតាំង​ត្រពាំង​បុរាណ​នេះ​រៀបចំ​ជា​កន្លែង​លក់ដូរ​ប្រកប​អាជីវកម្ម​ផ្សេង​នៅ​តាម​ខ្នង​ត្រពាំង​ឬ​ចិញ្ចឹម​ត្រី​ក្នុង​ត្រពាំង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ