ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​មី​យ៉ា​ន់​ម៉ា​ឯកភាព​ត្រួតពិនិត្យ​លើ​បញ្ហា​ពន្ធ និង​វិស័យ​ផ្សេង​ៗ​ដែល​មាន​សក្តានុពល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​មី​យ៉ា​ន់​ម៉ា បាន​ឯកភាព​ក្នុង​ការ​ត្រួតពិនិត្យ​លើ​បញ្ហា​ពន្ធ​ត្រួត​គ្នា និង​វិស័យ​ផ្សេង​ៗ​ទៀត​ដែល​មាន​សក្តានុពល​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​រីក​ច្រើន​សម្រាប់​ប្រទេស​ទាំង​ពីរ ។ ការ​ឯកភាព​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច​តេ​ជោ​ហ៊ុន សែន នា យក​រដ្ឋមន្ត្រី​ជាមួយ​លោកស្រី​អោ​ង…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​មី​យ៉ា​ន់​ម៉ា បាន​ឯកភាព​ក្នុង​ការ​ត្រួតពិនិត្យ​លើ​បញ្ហា​ពន្ធ​ត្រួត​គ្នា និង​វិស័យ​ផ្សេង​ៗ​ទៀត​ដែល​មាន​សក្តានុពល​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​រីក​ច្រើន​សម្រាប់​ប្រទេស​ទាំង​ពីរ ។ ការ​ឯកភាព​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច​តេ​ជោ​ហ៊ុន សែន នា យក​រដ្ឋមន្ត្រី​ជាមួយ​លោកស្រី​អោ​ង សាន​ស៊ូ​ជី​ទី ប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា នា ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព ។

ក្នុង​ជំនួប​ពិភាក្សា​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យសេដ្ឋកិច្ច សម្ដេច​តេ​ជោ​បាន​ស្នើ​សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​បញ្ហា​ព័ន្ធ​ត្រួត​គ្នា និង​វិស័យ​ដទៃ​ទៀត​ដែល​ប្រទេស​យើង​ទាំង​ពីរ​មាន​សក្តានុពល​ជំរុញ​ឲ្យ​មានការ​រីក​ចម្រើន​កាន់តែ​ធំធាត់​ឡើង ។ ជា​ពិសេស​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ពី​១០​លាន​ដុល្លារ​ឲ្យ​បាន​កាន់តែ​ធំ​ឡើង​ច្រើន​ជាង​មុន​បន្ថែម​ទៀត ។ ការ​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​ខាងលើ​ឡើង​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន​លោកស្រី​អោ​ង សាន​ស៊ូ​ជី បាន​ឯកភាព​គ្នា​ជំរុញ​វិស័យ​សំខាន់​ៗ​ទាំងនេះ ហើយ​ក៏​បាន​ផ្ដល់​ការ​ទុកចិត្ត និង​ឲ្យ​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ការងារ​នោះ​ជា​បន្តបន្ទាប់​ទៀត ។

លោកស្រី​អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) បាន​លើក​ឡើង​ថា នេះ គឺជា​លើក​ទី​១​ហើយ ដែល​លោកស្រី​បាន​បំពេញ​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​ក្នុង​ការ​មក​ជួប​ចរចា​ជាមួយនឹង​សម្ដេច​តេ​ជោ ហើយ​ជា​ពិសេស គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រីក​ចម្រើន​ខ្លាំង​ឡើង ហើយ​កាន់តែ​សកម្ម​ឡើង​ថែម​ទៀត ។ ក្នុង​ន័យ​នេះ​លោកស្រី​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​វិស័យ​សាសនា​វិស័យ​អប់រំ​ដូច​ជា វិស័យសេដ្ឋកិច្ច​ផង​ដែរ ។ ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​កា រ​លើក​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​សំខាន់​ៗ​រវាង​ប្រទេស​យើង​ទាំង​ពីរ​ដែល​លោក​ជំទាវ អោ​ង សាន​ស៊ូ​ជី បាន​លើក​ឡើង ។

សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា ទាក់ទង​ទៅ​នឹង​បញ្ហា​វប្បធម៌​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ គឺជា​ខួប​៦៥​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដូច្នេះ​យើង​គប្បី​ណា​រៀបចំ​រួម​គ្នា​នូវ​សកម្មភាព​ឲ្យ​មាន​ភាព​អធិកអធម​ផង និង​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ផង​ជា​ពិសេស​ខេត្តសៀមរាប និង​ខេត្ត​បា​ហ្គា​ន​ដែល​ជា​ខេត្ត​ពោរពេញ​ទៅ​ដោយ​ប្រាសាទ​បេតិកភណ្ឌ ។ ពាក់ព័ន្ធ​ទៅ​នឹង​សាសនា​សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ដល់​សហភាព​មី​យ៉ា​ន់​ម៉ា​ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​សាងសង់​ព្រះ​វិហារ​ក្នុង​ខេត្ត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ហើយ​បាន​អរគុណ​ផង​ដែរ​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​បាន​បណ្តុះបណ្តាល​សមណ​សង្ឃ​ឲ្យ​ទទួល​បានការ​អប់រំ​នៅ​ទីនោះ​ដោយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​មាន​សមណ​សង្ឃ​ចំនួន​៩៤​អង្គ​ហើយ​ដែល​បាន បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ហើយ​នៅ​មាន​ចំនួន​៤​អង្គ​ទៀត​ដែល​កំពុង​បន្ត​ការ​សិក្សា​នៅ​ទីនោះ ។

ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អប់រំ​សម្ដេច​តេ​ជោ​បាន​ស្នើ​សុំ​ឲ្យ​ធ្វើ​យ៉ាងណា​មានការ​ជំរុញ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​រួច​ហើយ ។ លើស​ពី​នោះ​ទៅ​ទៀត​ក៏​សូម​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ទំនាក់ទំនង​រវាង​និស្សិត​កម្ពុជា និង​និស្សិត​មី​យ៉ា​ន់​ម៉ា​ទៅ​វិញ​ទៅ​មក​ដែល​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ។ ក្នុង​ឱកាស​នេះ សម្តេច​តេ​ជោ ក៏​បាន​ផ្តល់​អាហារូបករណ៍​ចំនួន​១០ ទៅ​ដល់​ប្រទេស​មី យ៉ា​ន់​ម៉ា​ផង​ដែរ ដើម្បី​មាន​និស្សិត​មី​យ៉ា​ន់​ម៉ា​មក​សិក្សា​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩-២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ