ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AirAsia សម្ពោធ​ជា​ផ្លូវការ​នូវ​ជើង​ហោះ​ហើរ​ត្រង់​ពី​«​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះ​ទៅ​ទីក្រុង​បាងកក​»

7 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុមហ៊ុន​អាកាសចរណ៍ AirAsia សូម​ណែនាំ​នូវ​ជើងហោះហើរ​ពី «ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ទីក្រុង​បាង​កក (​ដ​ន​មឿង​)» ៤ដង​ក្នុង​មួ​យស​ប្ដា​ហ៍ (​ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ ថ្ងៃ​សុក្រ និង​ថ្ងៃអាទិត្យ​) ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ទីក្រុង​បាងកក​ដ៏​អស្ចារ្យ ជាទី​ក្រុង​ពោរពេញ​ទៅ​ដោយ​កន្លែង​ដើរ​ទិញ​ទំនិញ​ដ៏​សម្បូរ​បែប និង​មាន​អាហារ​ឆ្ងាញ់​ៗ​ជា​ច្រើន​ប្រភេទ​ ។

ជើងហោះហើរ​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០១ ​កក្កដា ឆ្នាំ​២០១៩ ជាមួយនឹង​ប្រូ​ម៉ូ​សិន​ពិសេស​ សម្រាប់​អតិថិជន BIG Members តម្លៃ​ត្រឹមតែ៣៥​ដុល្លារ ប៉ុណ្ណោះ​សម្រាប់​ការ​ហោះហើរ​មួយ​ដង​ ។ កក់​សំបុត្រ​ចាប់ពី​ថ្ងៃ​ទី​២២ ខែមេសា ដល់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៩ សម្រាប់​ការ​ធ្វើ​ដំណើរ​ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ដល់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩​។

លោក Santisuk Klongchaiya នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ប្រចាំ​ព្រះរា​ជាណាចក្រ​ថៃបាន​ពន្យល់​បន្ថែម​ថា​ ក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​នឹង​បន្ត​ពង្រីក​បន្ថែម​នូវ​បណ្តាញ​នៃ​ជើងហោះហើរ​របស់​ខ្លួន ដើម្បី​ទទួល​បាន​ឱកាស​ថ្មី​ៗ​សម្រាប់​វិស័យ​ទេសចរណ៍ និង​វិស័យ​វិនិ​យោគទុន ដែល​ផ្តោត​សំខាន់​ទៅ​លើ​ប្រទេស​ឥណ្ឌា និង​តំបន់​ឥណ្ឌូចិន (​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀត​ណាម​) ដែល​ជា​តំបន់​មានការ​រីក​ចម្រើន​ជា​លំដាប់​។

ជើងហោះហើរ​ថ្មី​ពី «ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ទីក្រុង​បាងកក» បាន​ផ្ដល់​ជូន​នូវ​ផ្លូវ​ធ្វើ​ដំណើរ​ថ្មី​មួយទៀត​ទៅ​កាន់​ប្រទេស​ថៃ ក៏​ដូច​ជា​បម្រើ​សេវាកម្ម​ជូន​អ្នកដំណើរ​បរទេស​ដោយ​ចាត់​ទុក​ប្រទេស​ថៃ​ជា​ចំណុចកណ្តាល​នៃ​ការ​ធ្វើ​ដំណើរ ដូច្នេះ​ពួក​គេ​អាច​បន្ត​ការ​ហោះហើរ​មក​កាន់ ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​តំបន់​មាត់សមុទ្រ​ដ៏​ពេញ​និយម​បំផុត​របស់​កម្ពុជា​។

លោក Santisuk បាន​មាន​ប្រសាសន៍​ថា «​សម្រាប់​អ្នកទេសចរ​ជនជាតិ​ថៃ ខេត្ត​ព្រះ​សីហ​នុ​គឺជា​គោល
ដៅ​ធ្វើ​ដំណើរ​ដ៏​គួ​ឱ្យ​ចាប់អារម្មណ៍​បំផុត ជា​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ៗ ការ​សម្រាកលំហែ​នៅ​មាត់សមុទ្រ​ជាមួយ​តម្លៃ​ដ៏​សមរម្យ និង​ដើម្បី​សិក្សា​ស្វែង​យល់​ពី​វប្បធម៌​ថ្មី​ៗ ព្រមទាំង​របៀប​នៃ​ការ​រស់នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ​ ។

ទន្ទឹម​នឹង​នេះ​ផង​ដែរ ទីក្រុង​បាងកក គឺជា​កន្លែង​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា​រួច​ជា​ស្រេច​ទៅ​ហើយ ហើយ​សម្រាប់​ជើងហោះហើរ​នេះ​នឹង​ផ្ដល់​នូវ​ទំនាក់ទំនង​ប្រកបដោយ​ភាព​ងាយស្រួល​សម្រាប់​អ្នកដំណើរ​ទាំងនោះ ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ធុរៈកិច្ច​ផង​ដែរ» ។

​ទោះបីជា ទីក្រុង​បាងកក មាន​ភាព​ល្បីល្បាញ​សម្រាប់​ប្រជាជន​កម្ពុជា​ថា​ជាទី​កន្លែង​នៃ​ការ​ដើរ​ទិញ​ទំនិញ​ដ៏​សម្បូរ​បែប​និង​រស់​រវើក សម្បូរ​ដោយ​អគារ​ទំនើប​ៗ និង​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន​ប្រភេទ​ក៏​ដោយ ក៏​ប៉ុន្តែ​នៅ​មាន​អ្វី​ៗ​គួ​ឱ្យ​រំភើប​រីករាយ និង​គួរ​ឱ្យ​ចង់​ស្វែង​យល់​ជា​ច្រើន​ទៀត​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​។

សម្រាប់​អ្នកដំណើរ​ទេសចរណ៍ ទីក្រុង​បាងកក បាន​ផ្ដល់​ជូន​នូវ​សេវាកម្ម​ស្ប៉ា ម៉ាស្សា​បែប​ប្រពៃណី​យ សេវាកម្ម​ថែរក្សា​សុខភាព​និង​សម្រស់ ព្រមទាំង​ផ្តល់​ជូន​នូវ​ភាព​ទាក់ទាញ​ជា​ច្រើន​ផ្សេង​ទៀត​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​ភ្ញៀវ​ទេសចរ​មិន​ឱ្យ​ខុស​បំណង​ឡើយ ​។

ការ​បន្ថែម​ជើងហោះហើរ​ថ្មី​ចុង​ក្រោយ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia នៃ​ប្រទេស​ថៃ អាច​ធ្វើការ​ហោះ​ហើរ​រវាង​ប្រទេស​ថៃ និង​កម្ពុជាចំនួន3ទិស​ដៅ គឺ​ពី​ទីក្រុង​បាងកក (​ដ​ន​មឿង​) ទៅ​កាន់​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ​។ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ក៏​ផ្ដល់​ជូន​នូវ​ជើងហោះហើរ​ពី​ខេត្ត​ភូ​កេ​ត ទៅ​ខេត្តសៀមរាប និង​ពី​ខេត្ត​ភូ​កេ​ត ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​ទំនាក់ទំនង​និង​បង្កើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។