កុំតែប្រទះឃើញទាន់មិនដឹងជាមនុស្សប៉ុន្មាននាក់អាចនឹងរងគ្រោះ…មិនតិចឯណា២៩០៤៩គ្រាប់ឯណោះ
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋអ្នកភូមិថ្មដូនម្នាក់បានប្រទះឃើញគ្រាប់មីនប្រភេទ M69 និងគ្រាប់កាំភ្លើងដៃប្រភេទ M16 មិនទាន់ផ្ទុះជាច្រើនគ្រាប់កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្បែផ្លូវលំមួយខ្សែក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ ។

ការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា មានប្រជាពលម្នាក់បានរាយការណ៍មកថា បានប្រទះឃើញគ្រាប់មីនប្រភេទ M69 និងគ្រាប់កាំភ្លើងដៃប្រភេទ M16 ដែលគេបានកប់លាក់ទុកនៅក្នុងដីកាលពីសម័យសង្គ្រាមស៊ីវិលកន្លងទៅ ។

ក្រោយពីបានទទួលព័ត៌មានរាយការណ៍រួចមកលោកអនុសេនីយ៍ឯក ខ្លឹម ចាន់ បានដឹកនាំកម្លាំងចុះទៅធ្វើការពិនិត្យដល់ទីកន្លែងដែលប្រជាពលរដ្ឋប្រទះឃើញគ្រាប់ជាក់ស្តែងពិនិត្យឃើញគ្រាប់មីន M69 ចំនួន៤៩គ្រាប់ ដែលផលិតនៅប្រទេសចិន និងគ្រាប់ M16 ចំនួន២៩០០០គ្រាប់ដែលផលិតនៅប្រទេសសហរដ្ឋអាមេរិក ខណៈនោះក្រោយពីបានធ្វើការពិនិត្យរួចអាជ្ញាធរបានប្រគល់ទៅអោយក្រុមការងារជំនាញអង្គការហេឡូត្រាស(HALo)យកទៅកម្ទេចចោលកន្លែងដែលមានសុវត្ថិភាពរួចរាល់អស់ហើយ ៕




ចែករំលែកព័តមាននេះ