ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​ក្រោយ​ងូតទឹក​ក្នុង​ល្អាង​ភ្នំ​ចំបាប់​រួច​ស្រាប់តែ​មាន​អាការ​បែប​នេះ​តែ​ម្តង

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី​បាន​ប្រាប់ កោះសន្តិភាព តាម​រយៈ​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា នេះ​ថា…

ខេត្តតាកែវ ៖ លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី​បាន​ប្រាប់ កោះសន្តិភាព តាម​រយៈ​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា នេះ​ថា ដំបូង​យើង​ពិនិត្យ​រក​ឃើញ​ក្មេង​ប្រុស​ម្នាក់​បន្ទាប់​ពី​ងូតទឹក​ក្នុង​ល្អាង​នេះ​រួច​ហើយ​មាន​ចេញ​កន្ទួល​រមាស់​នៅ​លើ​ស្បែក​ជា​ច្រើន និង​មាន​ក្មេង​ដទៃ​ទៀត​ដែល​សញ្ញា​ទាំង​អស់នេះ​ហើយ​យើង​អាច​សន្និដ្ឋាន​បាន​ថា គឺ​ប៉ះពាល់​មក​ពី​ទឹក​ក្នុង​ល្អាង​ភ្នំ​ចំបាប់​នេះ មិនតែប៉ុណ្ណោះ ។

ល្អាង​ភ្នំ​ចំបាប់​នេះ​មាន​គ្រោះថ្នាក់​ខ្លាំង​ដោយសារ​មាន​ផ្ទាំង​ថ្មភ្នំ​មួយ​ចំនួន​កំពុង​ប្រេះស្រាំ​ជា​ច្រើន​កន្លែង ដែល​ធ្លាក់​ចុះ​មក​គ្រប់ពេលវេលា និង​ប៉ះពាល់​ដល់​សុវត្ថិភាព​បងប្អូន​នៅ​ពេល​ដែរ​ទៅ​លេង​នៅ​ទីនោះ ចំណែកឯ​ការ​ដាក់​ប៉ា​រ៉ា​ស កឹ​ប​សំបុត្រ​យក​លុយ​ម៉ូតូ នៅ​ពេល​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​លេង​នោះ លោក​បាន​ធ្វើការ​ណែនាំ​ហាម​មិន​អោយធ្វើ​អ​ញ្ចឹ​ង​ទៀត​ឡើយ ។

ភិបាលស្រុក​បាទី​បាន​បន្ត​ថា ដើម្បី​ដឹង​ច្បាស់ អំពី​ទឹក​នៅ​ក្នុង​ល្អាង​ភ្នំ​ចំបាប់​នេះលោកបាន​ណែនាំ​ដល់​មន្ត្រី​ជំនាញនាំ​យក​ទឹកក្នុង​ល្អាង​នេះយក​ទៅ​ធ្វើការ​ពិសោធន៍​បន្តនៅ​រាជធានី​ភ្នំពេញដើម្បី​ទទួល​បាន​ព័ត៌មាន​ជាក់លាក់ថា ​ទឹក​ក្នុង​ល្អាង​នេះមាន​ផ្ទុក​នូវ​សារធាតុ​អ្វីខ្លះ ហើយ​មាន​ប៉ះពាល់​ដល់​សុខភាព​បង​ប្រជាពលរដ្ឋ​ដល់​កម្រិតណា ។

លោក​បាន​បញ្ជាក់​ដែរ​ថា ទឹក​ក្នុង​ល្អាង​ភ្នំ​ចំបាប់ ស្ថិត​នៅ​ភូមិ​តា​នប់ ឃុំ​ត្នោត ស្រុក​បាទី កើត​ចេញ​ពី​ការ​ដាក់​រំសេវ​បំផ្ទុះ ដើម្បី យក​ថ្មភ្នំ​របស់​ក្រុមហ៊ុន ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចប់​អាណត្តិ​វិនិយោគ គឺ​បាន​បន្សល់​ទុក​រណ្ដៅ​ជ្រៅ មានទឹក​ដក់ ដែល​យើង​មើល ឃើញនឹងភ្នែក​ថា​មានទឹក​ល្អ​សា្អ​ត ប៉ុន្តែ​មិនដឹង​មាន​សារធាតុ​អ្វីខ្លះ​នោះ​ទេ ។

ជាមួយ​គ្នា​នេះ​អភិបាលស្រុក​បាទី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ទាំងអស់ សូម​ផ្អាក​ការ​មក​ងូតទឹក​លេង​កំសាន្ត ទឹក​នៅ​ក្នុង​ល្អាង​ភ្នំ​ចំបាប់​នេះ ជា​ប៉ុ​ណ្ដោះ​អាសន្ន ដោយ​ក្រុមការងារ​សន្និដ្ឋាន​ថា ទឹក​នេះ​មាន​ផ្ទុក​សារធាតុ​គីមី រហូត​ដល់​មានការ​បញ្ជាក់​ច្បាស់លាស់​ពី​ខាង​ក្រសួង​ជំនាញ​ជា​មុន​សិន ទើប​អាជ្ញាធរ​សម្រេច​បើក​ឲ្យ​ចូល​មក​កំសាន្ត​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ