ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ! សង្ស័យ​តែបង្ហាត់​ត្រី​បា​ឡែ​ន​ឲ្យ​ធ្វើ​ចារ​កម្ម (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ បន្ទាប់​ពី​ត្រី​បា​ឡែ​ន​ស​១​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ នា​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​ន័​រ​វែ​ស ពួក​​អ្នក​ជំនាញការ​ខាង​សមុទ្រ​និយាយ​ថា រុ​ស្ស៊ីនា​ពេល​នេះ​អាច​ចិញ្ចឹម​និង​បង្ហាត់​ត្រី​បា​ឡែ​ន​សម្រាប់​ធ្វើ​ចារកម្ម​។ ត្រី​បា​ឡែ​ន​ស​ដែល​ប្រទះ​ឃើញ​នោះ មិន​កំណាញ់​ខ្លួន​ដោយ​វា​ឲ្យ​មនុស្ស​ម្នា​អង្អែល​វា​បាន ។ អ្នកនេសាទ​១​ក្រុម​ទើប​ប្រកាស​អាសន្ន​ពី​ការ​ប្រទះ​ឃើញ​ត្រី​បា​ឡែ​ន​ស​១​ក្បាល…

ប្រទេស​រុ​ស្ស៊ី ៖ បន្ទាប់​ពី​ត្រី​បា​ឡែ​ន​ស​១​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ នា​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​ន័​រ​វែ​ស ពួក​​អ្នក​ជំនាញការ​ខាង​សមុទ្រ​និយាយ​ថា រុ​ស្ស៊ីនា​ពេល​នេះ​អាច​ចិញ្ចឹម​និង​បង្ហាត់​ត្រី​បា​ឡែ​ន​សម្រាប់​ធ្វើ​ចារកម្ម​។ ត្រី​បា​ឡែ​ន​ស​ដែល​ប្រទះ​ឃើញ​នោះ មិន​កំណាញ់​ខ្លួន​ដោយ​វា​ឲ្យ​មនុស្ស​ម្នា​អង្អែល​វា​បាន ។

អ្នកនេសាទ​១​ក្រុម​ទើប​ប្រកាស​អាសន្ន​ពី​ការ​ប្រទះ​ឃើញ​ត្រី​បា​ឡែ​ន​ស​១​ក្បាល ដែល​មាន​បំពាក់​បង្ហៀរ​មួយ​​មាន​ចារ​អក្សរ​ថា ក្រុម​សាំង​បេ​ទ័​រ​ស្បួ​រ​។ ការ​ប្រទះ​ឃើញ​នោះ​ភ្លាម​ៗ​នាំ​ឲ្យ​មានការ​ប្រមូល ពួក​អ្នក​ជំនាញ​ការ​សមុទ្រ​របស់​ន័​រ​វែ​ស​ដែល​ពួក​គេ​អះអាង​ថា បា​ឡែ​ន​នោះ​ស្និទ្ធស្នាល​ជាមួយ​ពួក​អ្នកនេសាទ ដែល​តាម​ពិត​ទៅ​វា​ត្រូវ​បាន​បង្ហាត់​និង​បញ្ជូន​មក ដោយ​កងទ័ព​រុ​ស្ស៊ី​ក្នុង​គោលដៅ​ច្រើន អាច​ចារកម្ម​ផង​។

តាម​ន័​រ​វែ​ស​ថា​កាលពី​ថ្ងៃ​ទី​២៥​មេ​សា ខណៈ​ពួក​អ្នកនេសាទ​ធ្វើ​ដំណើរ​ទៅ​ជិត​កោះ​INGOYA តំបន់​FINNMARK ត្រី​បា​ឡែ​ន​ស​មួយ​ក្បាលមាន​បង្ហៀរ បាន​ហែល​មក​ជិត​ពួក​គេ​ហើយ​ប៉ុនប៉ង​ខាំ​ផ្ដាច់​ខ្សែពួរ​នៅ​សងខាង​នាវា​ពួក​គេ​។​បា​ឡែ​ន​នេះ​មាន​ឥរិយាបថ​ចម្លែក​។ លើ​បង្ហៀរ​មាន​សរសេរ​អក្សរ​ថា ក្រុម​សាំង​ប៉េ​ទ័​រ​ស្បួ​រ​។ ពួក​អ្នកនេសាទ​នៅ​បាន​និយាយ​ទៀត​ថា ប្រឡៅ​ប្រភេទ​នោះ អាច​ប្រើ​ដាក់​កាមេរ៉ា​មួយ ឬ​អាវុធ​មួយ​។ ប៉ុន្តែ​បា​ឡែ​ន​នោះ​ហាក់ដូចជា​ស្លូត​ណាស់​ហើយ​មិន​ខ្លាច​មនុស្ស​ទៀត​ផង ដោយ​ឲ្យ​គេ​អង្អែល​ហើយ​ឲ្យ​គេ​ដោះ​បង្ហៀរ​។

ការ​រក​ឃើញ​នេះ​នាំ​ឲ្យ​ពួក​អ្នក​ជំនាញការ​សមុទ្រ​មូល​ដ្នា​ន ចេញ​ការ​ប្រកាស​អាសន្ន​ភ្លាម​ៗ​ដោយ​អះអាង​ថា គ្មាន​នរណា​ក្រៅពី​រុ​ស្ស៊ីឡើយ ដែល​ពេល​នេះ​ប្រើ​ប្រភេទ​ចារកម្ម​បែប​នោះ​។ ទោះបី​យ៉ាងណា​វិទ្យា​ស្ថាន​ស្រាវជ្រាវ​សមុទ្រ​ន័​រ​វែ​ស​វាយតម្លៃ​ថា ប្រសិនបើ​នោះ​ជា​ត្រី​បា​ឡែ​ន​មក​ពី​រុ​ស្ស៊ី ក៏​វា​ពុំ​មាន​ហេតុផល​ត្រឹមត្រូវ​ដែល​នាំ​ឲ្យ​គេ​ជឿ​ថា ប្រើ​ក្នុង​គោលដៅ​ចារកម្ម​ដែរ ។ វា​អាច​ជា​ការ​សិក្សា​ខាង​វិទ្យាសាស្ត្រ​មួយ​តែ​អាច​ដោយ​កង​ម៉ា​រី​ន​រុ​ស្ស៊ី​។ បង្ហៀរ​អាច​បំពាក់​កាមេរ៉ា តាមដាន​បណ្ដា​សត្វ​សមុទ្រ​ដែល​រង​ការ​គំរាម​កំហែង​បាត់បង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ