ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ទទួល​ជួប​សវនាការ​ជាមួយ​លោកស្រី អោ​ង សាន​ស៊ូ​ជី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ​អោ​ង សាន​ស៊ូ​ជី (Aung San Suu…

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ​អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា​នេះ ។

សូម​ជម្រាប​ថា តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់ទី​១ ខែឧសភា ឆ្នាំ​២០១៩ ។ លោកស្រី​បាន​មក​ដល់​ទឹកដី​នៃ​ព្រះរាជ​ណា​កម្ពុជា​វេលា​ម៉ោង​ជិត​៤​ល្ងាច កាលពី​ថ្ងៃ​ទី​២៩ មេ​សា ។ ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ លោកស្រី​អោ​ង សាន​ស៊ូ​ជី នឹង​ចូល​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី​នរោត្តម​មុនីនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព​សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល​នៅ​ក្នុង​ព្រះ​បរមរាជវាំង ។

លោកស្រី​អោ​ង សាន​ស៊ូ​ជី ក៏​នឹង​ចូល​ជួប​សម្តែង​ការ​គួរ​សមជា​បន្តបន្ទាប់​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធាន​រដ្ឋ សភា ។ លោកស្រី​នឹង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោកស្រី​ទីប្រឹក្សា​រដ្ឋ​នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមាន​ឯករាជ្យ និង​ព្រះ​មណ្ឌល​ព្រះ​បរម​រតន​កោដ្ឋ អតីត​ព្រះមហាក្សត្រ​កម្ពុជា ។

នៅ​ចុងបញ្ចប់ នៃ​ដំណើរ​ទស្សនកិច្ច​លោកស្រី​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​មួយ​ចំនួន​នៅ​ខេត្តសៀមរាប ។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកស្រី អោ​ង សាន​ស៊ូ​ជី នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ពង្រឹង ពង្រីក​ថែម​ទៀត​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ព្រមទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ពហុភាគី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ