ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​ទើប​រក​ឃើញ​ថ្មី​ពី​គុណប្រយោជន៍​របស់​ស្ករ​សូកូឡា

4 ឆ្នាំ មុន

តាម​ប្រភព​ពី Metro បានឱ្យ​ដឹង​ថា ការ​ទទួលទាន​សូកូឡា​អាច​មាន​អត្ថប្រយោជន៍​ សម្រាប់​សមត្ថភាព​នៃ​ការ​យល់​ដឹង នេះបើ​តាម​ការ​សិក្សា​ថ្មី​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ ។ ការ​ពិនិត្យ​ឡើង​វិញ​ពី​សាកលវិទ្យាល័យ L’Aquila នៅ​ប្រទេសអុី​តា​លី​បាន​រក​ឃើញ​ថា…

តាម​ប្រភព​ពី Metro បានឱ្យ​ដឹង​ថា ការ​ទទួលទាន​សូកូឡា​អាច​មាន​អត្ថប្រយោជន៍​ សម្រាប់​សមត្ថភាព​នៃ​ការ​យល់​ដឹង នេះបើ​តាម​ការ​សិក្សា​ថ្មី​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ ។ ការ​ពិនិត្យ​ឡើង​វិញ​ពី​សាកលវិទ្យាល័យ L’Aquila នៅ​ប្រទេសអុី​តា​លី​បាន​រក​ឃើញ​ថា ការ​ទទួលយក​សូកូឡា​ខ្មៅ​បន្តិចបន្តួច​ជា​រៀងរាល់ថ្ងៃ អាច​បង្កើន​ភាព​យកចិត្តទុកដាក់ ល្បឿន​នៃ​ការ​គិត និងការ​ចង​ចាំ​ជាដើម ​។

អ្នកស្រី Valentina Socci និង​អ្នកស្រី Michele Ferrara បាន​និយាយ​ថា ការ​ទទួលទាន​កា​កាវ​និង​សូកូឡា​ទៀងទាត់ ពិតជា​អាច​ផ្តល់​ផលប្រយោជន៍​ដល់​មុខងារ​នៃ​ការ​យល់​ដឹង​តាម​ពេលវេលា​។

ផលប្រយោជន៍​ទាំងនោះ បាន​មក​ពី​សារធាតុ Cocoa Flavanols ដែល​មាននៅ​ក្នុង​សូកូឡា​ខ្មៅ និង​ផ្លែ​ឈើ​ដូច​ជា​ផ្លែ​ប៉ោម ផ្លែ​សារី និង ផ្លែ​ទំពាំងបាយជូរ​។ អ្នក​ស្រាវជ្រាវ​បាន​មើលទៅ​លើ​មនុស្ស​វ័យ​ចំណាស់ ដែល​បាន​ទទួលទាន​សូកូឡា​ជា​ប្រចាំ​រយៈពេល​៣​ខែ​។ ពួក​គេ​បាន​រក​ឃើញ​ថា​សូកូឡា​បាន​ជួយ​ទប់ស្កាត់​ការ​ថយ​ចុះ​នៃ​ការ​ចង​ចាំ​។

​ប្រសិនបើ​អ្នក​ក្រឡេក​មើល​យន្តការ​មូលដ្ឋាន សារធាតុ Cocoa Flavanols មាន​ផលប្រយោជន៍​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង និង អាច​បង្កើន​បរិមាណ​ឈាម​នៅ​ក្នុង​ខួរក្បាល​។ ការ​ទទួលទាន​
កា​កាវ​និង​សូកូឡា​យ៉ាង​ទៀងទាត់ ពិតជា​អាច​ផ្តល់​ផលប្រយោជន៍​ដល់​មុខងារ​នៃ​ការ​យល់​ដឹង​។

តែ​វា​ក៏​អាច​ផ្តល់​ជា​ផល​អវិជ្ជមាន​ខ្លះ​ដែរ នៅ​ពេល​យើង​ទទួលទាន​សូកូឡា​ទឹកដោះគោ ឬ មិនមែន​ជា​សូកូ​ឡា​​ខ្មៅ​។ នេះ​ក៏​ដោយសារ​តែ វា​មាន​សារធាតុ​ស្ករ​ច្រើន និង អាច​ធ្វើ​ឱ្យ​យើង​ញៀន​ជាប់​អារម្មណ៍​។ តែបើ​យើង​ទទួលទាន​សូកូឡា​ខ្មៅ គឺ​មិន​អី​នោះ​ទេ ​៕

អត្ថបទសរសេរ ដោយ