ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​ឈូស​ឆាយដី​ស្រែ​ប៉ះ​ទីទួល​ប្រាសាទ «​សក្ល​»​អាយុកាល​ជាង​១​ពាន់​ឆ្នាំ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ​បាន​ឈូស​ពង្រាប​ដីស្រែ​របស់​ពួក​គាត់​ធ្វើ​អោយ​ប៉ះពាល់​ដល់ទី​ទួល​ប្រសាទ​មួយ​ឈ្មោះ​ប្រាសាទ​សក្ល ឬ​ប្រសាទ​ប្រុស ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ទើប​នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ​បាន​ឈូស​ពង្រាប​ដីស្រែ​របស់​ពួក​គាត់​ធ្វើ​អោយ​ប៉ះពាល់​ដល់ទី​ទួល​ប្រសាទ​មួយ​ឈ្មោះ​ប្រាសាទ​សក្ល ឬ​ប្រសាទ​ប្រុស ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ទើប​នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ និង​បោះ​ព្រុំ​ដី​ទីទួល​ប្រាសាទ​អោយ​បាន​ច្បាស់លាស់ និង​កោះ​អញ្ជើញ​សា​ម៉ី​ខ្លួន​ជា​ម្ចាស់​ស្រែ ដើម្បី​មក​អប់រំ​ពី​ច្បាប់​ស្តី​ពី​បេ​តិក​ភ័​ណ្ឌ​ដ៏​មាន​តម្លៃ​នេះ ដើម្បី​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ។

ជុំវិញ​បញ្ហា​នេះ​លោក​សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​២៩​ខែមេសា ឆ្នាំ​២០១៩ នេះ​មាន​ប្រសាសន៍​ប្រាប់​ភ្នាក់ងារ​យើង​ថា ជា​ការ​ពិត​ដី​ចំណុច​ដែល​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​២​គ្រួសារ​ដែល​បាន​ឈូស​ពង្រាប​ដីស្រែ គឺជា​ដី​របស់​ពួក​គាត់​ជា​ប្រជាពលរដ្ឋ ប៉ុន្តែ​ការ​ឈូស​ឆាយ​របស់​ពួក​គាត់​បាន​ធ្វើ​អោយ​ប៉ះ​ដល់​ជើង​ទួល​ប្រាសាទ ម្យ៉ាងវិញទៀត​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​បេ​តិក​ភ័​ណ្ឌ​ជាតិ​ដូច​ជា រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ ទី​ជុំវិញ​ប្រាសាទ គឺ​មាន​ប្រវែង​១០០០​ម៉ែត្រ មិន​អាច​ជន​ណា​ម្នាក់​ប៉ះពាល់​រុករាន​ឈូស​ឆាយ សាងសង់ និង​យក​ដី​ជា​កម្មសិទ្ធិ​បាន​ឡើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល គឺ​អាស្រ័យ​ផល​បាន តែ​មិន​អាច​ឈូស​ឆាយ​ប៉ះពាល់​ដី​ទួល​របស់​ប្រាសាទ អោយ​ខុស​ពី​ទម្រង់​ដើម​បាន​ឡើយ តាម​ផ្លូវច្បាប់ គឺ​ត្រូវ​ផ្តន្ទាទោស​ទៅ​តាម​បញ្ញត្តិ ។

យ៉ាងនេះ​ក្តី​ក្រោយ​ពី​មានការ​សម្របសម្រួល​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​រួច​មក​ប្រជាពលរដ្ឋ​ទាំង​ពីរ​គ្រួសារ​ព្រម​ទទួលស្គាល់​កំហុស​ដោយ​អ​ចេតនា ព្រោះ​ពួក​គាត់​មិន​បាន​យល់​ដឹង​លើ​បញ្ហា​នេះ ។ ពួក​គាត់​សុខចិត្ត​ដឹក​ដី​មក​ចាក់​លុប​លើ​កន្លែង​ដែល​បាន​ឈូស​ឆាយ​នោះ​វិញ​មិន​ត្រឹម​ប៉ុណ្ណឹង ពួក​គាត់​ស្ម័គ្រចិត្ត​ព្រម​ប្រគល់​ដី ជាប់ និង​ទីទួល​ប្រាសាទ​ជូន​មក​រដ្ឋ​វិញ ដើម្បី​ចូលរួម​អភិរក្ស ថែរក្សា​សម្បត្តិ វប្បធម៌​ដ៏​មាន​តម្លៃ​នេះ ។

សូម​រំ​ឮ​កថា តាម​ការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ស្រុក​កំពង់លែង​បានដឹង​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ ទី​១-​ឈ្មោះ​សុខ សារី​ម ឈូស​ប៉ះ​ជើង​ទួល​ប្រសាទ​ពី​ខាងត្បូង និង​ទី​២- ឈ្មោះ ជៀប តិ​ប ឈូស​ប៉ះ​ជើង​ប្រាសាទ​ពី​ខាងកើត ពួក​គាត់​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ។

គួរ​បញ្ជាក់​ដែរ​ថា ប្រាសាទ​សក្ល ឬ​ប្រាសាទ​ប្រុស​នេះ បាន​កសាង​ឡើង​នៅ​ក្នុង​រជ្ជកាល​ស្តេច​ស្រី​មួយ​អង្គ​ព្រះ​នាម​ជ័យ​ទេវី តាម​រចនាបថ​កំពង់ព្រះ នៅ​ក្នុង​សត្ស​វត្ស​ទី​៨ ឬ​ទី​៩ មុន​សម័យ​អង្គរ ដែល​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជា​១០០០​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ