ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​សង្គម និង​នយោបាយ​កោតសរសើរ​ចំពោះ​អ្នកនយោបាយ​ដឹង​សព្វគ្រប់​មិន​កកាយ​ផ្ទៃក្នុង​បក្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​គឹ​ម សុខ អ្នក​វិភាព​សង្គម និង​នយោបាយ​ដែល​បាន​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​កោតសរសើរ​អ្នក​ដែល​ដឹង​សព្វគ្រប់ ហើយ​ហ៊ាន​ធ្វើ​គ្រប់យ៉ាង ដើម្បី​ជាតិ និង​មិន​កកូ​កកាយ​ផ្ទៃក្នុង​បក្ស ។…

រាជធានី​ភ្នំពេញ ៖ លោក​គឹ​ម សុខ អ្នក​វិភាព​សង្គម និង​នយោបាយ​ដែល​បាន​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​កោតសរសើរ​អ្នក​ដែល​ដឹង​សព្វគ្រប់ ហើយ​ហ៊ាន​ធ្វើ​គ្រប់យ៉ាង ដើម្បី​ជាតិ និង​មិន​កកូ​កកាយ​ផ្ទៃក្នុង​បក្ស ។ ទំនង​ចង់​សំដៅ​ទៅ​លើក​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​លោក គឹ​ម សុខ បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​លោក​យ៉ាង​ដូច្នេះ​ថា មនុស្ស​ឆ្លាត​រឿង​ជាតិ​ពិតប្រាកដ​ហ៊ាន​ធ្វើ​គ្រប់​វិធី និង​ប្រើ​គ្រប់​មធ្យោបាយ​កុំ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​ទោះ​ត្រូវ​អត់ទ្រាំ​សង្កត់ចិត្ត​ឈឺចាប់​យ៉ាងណា​ក៏​ដោយ ។ លោក​បន្ត​ថា​ពួក​អ្នក​វក់​នឹង​កកូរកកាយ​ផ្ទៃក្នុង​ឯង យល់​ថា ខ្លួន​ចេះ​និយាយ​ខុស​-​ត្រូវ និង​មាន​ជំហរ​ប្រជាធិបតេយ្យ ទាំង​មិន​ខ្លាច​គេ​លាប​ពណ៌ ។

ប៉ុន្តែ​ពួក​គេ​អាច​ភ័ន្ត​ច្រឡំ​រវាង​ភាព​ក្លាហាន​សម្ដែង​ទស្សនៈ​កណ្ដាល​តាម​ភាព​តម្រូវ​នៃ​ជាតិ និង​អត្ថន័យ​នៃ​ការ​ហែកហួរ​ផ្ទៃក្នុង​ខុស​កាលៈទេសៈ ដែល​ពួក​គេ​បើក​មាត់​រិះគន់​ម្ខាង​ៗ​យ៉ាង​ក្ដៅក្រហាយ តែ​នៅ​ចំ​ពេល​មានរឿង​ប៉ះ​ដល់​ប្រយោជន៍​ក្រុម ឬ​មេដឹកនាំ ដែល​ពួក​គេ​ឈ្លក់​វង្វេង​នឹង​គាំទ្រ​ផ្ដាច់មុខ​ត្រូវ​ដាក់ចិត្ត​ការពារ​ដាច់ខាត់​នូវ​គ្រប់​សកម្មភាព​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ថា​«​សព្វថ្ងៃ​មនុស្ស​ដែល​គួរ​សរសើរ​បំផុត ពុំ​មែន​ពួក​អ្នកមាន​មាត់ឥតគម្រប សម្ញែង​ឫក​ឥត​វិន័យ​រួម​កម្លាំង​ហែក​កម្ទេច​ផ្ទៃក្នុង​ឯង ហើយ​អួត​ថា ជា​អ្នកក្លាហាន​ប្រជាធិបតេយ្យ​ហ៊ាន​និយាយ​មិន​ខ្លាច​គេ​លាប​ពណ៌​នោះ​ឡើយ ប៉ុន្តែ​គឺ​អ្នក​ដែល​ដឹង​រឿង​ពិត​ពី​គ្រប់​ក្រុម​នៃ​អ្នក​ប្រជាធិបតេយ្យ ហើយ​មិន​អត្ថាធិប្បាយ​គាស់​រំលើង​នាំ​ឲ្យ​មានការ​បែកបាក់​គ្នា​ទៅ​វិញ​ទេ​» ។

លោក​បន្ថែម​ថា​មនុស្ស​ប្រភេទ​នេះ គួរ​ឲ្យ​ស្ញប់ស្ញែង​លើកតម្កើង​ណាស់ ពីព្រោះ​ពួក​គេ​ចេះ​អត់ធ្មត់​លាក់​ការ​ឈឺចាប់ ដើម្បី​កម្លាំង​រួម​ធំ​នៃ​ប្រជាធិបតេយ្យ​នាំ​សេចក្ដី​សង្ឃឹម​ឈ្នះ​សម្រាប់​ប្រជាជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ