ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចង់​ឲ្យ​មាន​ក្រុមហ៊ុន​ផ្លូវដែក​របស់​ចិន​មួយ​ច្បាស់លាស់ ចាប់ ដៃ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្លូវដែក Royal Rialway

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នា​ឱកាស​ជួប​ពិ​ភា​គ្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន​នោះ​បាន​ស្នើ​ដល់​ភាគី​ចិន ជួយ​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​មាន​ក្រុមហ៊ុន​ផ្លូវដែក​របស់​ចិន​មួយ​ច្បាស់លាស់​ដើម្បី​ទៅ​ចាប់ដៃ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្លូវដែក​របស់​ប្រទេស​កម្ពុជា គឺ​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នា​ឱកាស​ជួប​ពិ​ភា​គ្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន​នោះ​បាន​ស្នើ​ដល់​ភាគី​ចិន ជួយ​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​មាន​ក្រុមហ៊ុន​ផ្លូវដែក​របស់​ចិន​មួយ​ច្បាស់លាស់​ដើម្បី​ទៅ​ចាប់ដៃ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្លូវដែក​របស់​ប្រទេស​កម្ពុជា គឺ​ក្រុមហ៊ុន Royal Rialway របស់​អ្នកឧកញ៉ា គិត ម៉េ​ង ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បែប​នេះ​ជា​ឱកាស​ជួប​ពិ​ភា​គ្សា​ការងារ​ជាមួយ លោក ឆិ​ន ហ្វិ​ន​ជាន ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន នា​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០១៩ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ដែល​នៅ​ក្នុង​ជំនួប​នេះ គឺ​បាន​ពិភាក្សា​ដោយ​យកចិត្តទុកដាក់​ទៅ​លើ​ការ​អភិវឌ្ឍ​ផ្លូវដែក​ដែល​ប្រទេស​កម្ពុជា​នឹង​ខាង​ភាគី​ចិន​បាន​សហការ​គ្នា​ដោយ​មាន​បំណង​ចង់​ឲ្យ​ផ្លូវដែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ទៅ​មុខជា​លំដាប់​។ នេះ​បើ​យោង​តាម​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​ក្នុង​ជំនួប​ដ៏​មាន​សារៈសំខាន់​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ឯកឧត្តម ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ធ្វើការ​ដឹកនាំ​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​ចិន​ដើម្បី​នាំ​យក​នូវ​ក្រុមហ៊ុន​អភិវឌ្ឍ​ន៏​ផ្លូវដែក​របស់​ចិន​ទៅ​សហការ​ជាមួយនឹង​ក្រុមហ៊ុន Royal Railway នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​អោយ​ការ​ដឹក​ជញ្ជូន​ផ្លូវដែក​កាន់តែ​មាន​ប្រសិទ្ធភាព​» ។

ក្នុង​ឱកាស​នោះ លោក ឆិ​ន ហ្វិ​ន​ជាន ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន​បាន​ជំរាប​សម្ដេច​តេ​ជោ ក្រុមហ៊ុន​របស់​លោក​គឺជា​ក្រុមហ៊ុន​ធំ​ដែល​បាន​សាងសង់​ផ្លូវដែក​បាន ២​ម៉ឺន​១​ពាន់ គីឡូម៉ែត្រ​ហើយ ហើយ​ក៏​បាន​សាងសង់​នៅ​ក្នុង​ប្រទេស​ចិន​ផង និង​ក្រៅប្រទេស​ផង​។ លោក​បាន​បន្ត​ថា ការ​រកស៊ី​ផ្លូវដែក​នេះ​មិន​ចំណេញ​នោះ​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​គាត់​មាន​បំណង​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ប្រទេស​កម្ពុជា គឺ​មាន​គោលបំណង​ជួយ​ជាតិ​កម្ពុជា និង​ជា​ការ​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក ឆិ​ន ហ្វិ​ន​ជាន បន្ត​ទៀត​ថា​លោក​ក៏​នឹង​រីករាយ​ក្នុង​ការ​ពិភាក្សា​ជាមួយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល និង​ក្រុមហ៊ុន Royal Rialway របស់​អ្នកឧកញ៉ា​គិត​ម៉េ​ង ដើម្បី​ធ្វើ​យ៉ាងណា​រួម​គ្នា​អភិវឌ្ឍ​ន៏​ផ្លូវដែក​ក្នុង​ប្រទេស​កម្ពុជា​។ ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ បាន​ជំរុញ​ឲ្យ​ភាគី​កម្ពុជា និង​ចិន​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ឆាប់រហ័ស ខិតខំ​បង្កើន​ល្បឿន​នៃ​ការ​ដំណើរការ​រថភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ