ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗនៅ​ហ៊ាន​យ៉ាង​គ​គ្លើ​ន​ទៀត​…​ខណៈ​​ទើប​ចេញពី​គុក​សោះ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់ត្រូវ​បាន​ចាប់ខ្លួន​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ជាង​៦​គីឡូក្រាម ដែល​ម្នាក់​ជា​ជនជាតិ​ថៃ និងម្នាក់​ទៀត​ ជា​ជនជាតិ​ខ្មែរធ្លាប់​ជាប់​ពន្ធនាគារ​៨​ឆ្នាំ ទើប​ចេញ​បាន​២​ខែ​ក៏​ធ្វើ​សកម្មភាព​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២៧ មេ​សា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់ត្រូវ​បាន​ចាប់ខ្លួន​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ជាង​៦​គីឡូក្រាម ដែល​ម្នាក់​ជា​ជនជាតិ​ថៃ និងម្នាក់​ទៀត​ ជា​ជនជាតិ​ខ្មែរធ្លាប់​ជាប់​ពន្ធនាគារ​៨​ឆ្នាំ ទើប​ចេញ​បាន​២​ខែ​ក៏​ធ្វើ​សកម្មភាព​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២៧ មេ​សា ។ ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ ផុ​ន​ចាន់ សេក​សាន់ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ស្រុក​បាន​ណាំ​យិ​ន​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ និង​ម្នាក់​ទៀត​ឈ្មោះ អាត សំរេច ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ខ្មែរ នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​ហើយ​កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​តែ​ម្តង ។

ក្រោយ​ប្រតិបត្តិការ​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​មាន​សារធាតុ​ញៀន​២​ប្រភេទ​គឺ​១-​ប្រភេទ​មេ​តំ​ហ្វា​តា​មីន​(WY)​ហៅ​យ៉ា​ម៉ា​ចំនួន​៥២.១២២​គ្រាប់ ស្មើ​ទម្ងន់​៤.៩៨១,១​ក្រាម និង​២- ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ខេ​ទឹក​កក​)​ចំនួន​៥​ថង់​ធំ​ទំងន់​ស្មើ​១.៩៩២​ក្រាម ។ ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ មេ​សា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៥៨ ស្ថិត​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ លោក​ឧត្តម​សេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ករណី​ធំ​ៗ ក្នុង​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០១៩​នេះ មាន​១០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​២៤​នាក់ ស្ត្រី​៥​នាក់ ។

រឹបអូស​បាន​វត្ថុ​តាង​សារធាតុ​ញៀន​ច្រើន​ប្រភេទ គឺ​១-​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ខេ​ទឹកកក​)​ទម្ងន់​ស្មើ​៥.៣១៧,០៨​ក្រាម ។ ២-​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ចំនួន​៥៨.០៣៤​គ្រាប់​ទម្ងន់​ស្មើ​៦៧០,១៥​ក្រាម ។ ៣-​ប្រភេទ​អុ​ិ​ច​តា​ស៊ី​ចំនួន​៧៤៥​គ្រាប់ ទម្ងន់​ស្មើ​១៨០,៨៧​ក្រាម ។ ៤-​កេ​តា​មីន​ម្សៅ​ទម្ងន់​ស្មើ​៨,១០​ក្រាម ។ ៥-​កេ​តា​មីន​២៨០​ដប​ទម្ងន់​ស្មើ​២.៨០១,៦៨​ក្រាម ។ ៦-​កញ្ឆា​ក្រៀម​ទម្ងន់​៥.៥២១,៣​ក្រាម ។

លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា បទល្មើស​ជួញ​ដូរ​គ្រឿងញៀន​ជាង​៦​គីឡូក្រាម​នេះ ជនសង្ស័យ​អាច​មានទោស​១​ជីវិត​ហើយ​គ្រឿងញៀន​នេះ​អាច​ថា​ជនល្មើស​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ ៕ ​

អត្ថបទសរសេរ ដោយ