ចេះរកគុកឃើញ…
- ភ្នំពេញ
ក្នុងលោកនេះ…គ្មានបុគ្គលណាម្នាក់ទាំងបុរស-នារី…ទោះស្ថិតក្នុងស្ថានភាពរស់នៅកំរិតណាក៏ដោយ…មិនចង់ជាប់គុកជាប់ខ្នោះឃ្នាងឡើយ ។
គ្រប់សង្គម រាប់ទាំងសង្គមកុំមុយនិស្ត…សង្គមប្រជាធិបតេយ្យសេរីពហុបក្ស…សុទ្ធតែមានច្បាប់សម្រាប់អនុវត្ត…មិនមែនចេះតែបណ្តែតបណ្តោយឱ្យកើតមានបុគ្គលអាក្រក់…ក្អេងក្អាងប្រព្រឹត្តតាមអំពើចិត្តកោងកាចរបស់ខ្លួនបានទេ…ប្រព្រឹត្តអំពើណាមួយក៏ដោយត្រូវតែយល់អំពីច្បាប់របស់រដ្ឋ ។
ជាក់ស្តែង…ការជេរប្រមាថតិះដៀល…តាមកំហឹង តាមអំពើចិត្តរបស់ខ្លួន…ទៅលើបុគ្គលដទៃ…ជាពិសេសទៅលើថ្នាក់ដឹកនាំសង្គម…ទៅលើប្រមុខរដ្ឋ ឬនាយករដ្ឋមន្ត្រី…ជារឿងដែលមិនអាចទទួលយកបានឡើយ ។
មានបុគ្គលនយោបាយច្រើននាក់ហើយ…ត្រូវចាប់ខ្លួនរួមជាមួយវត្ថុតាងជាក់ស្តែង…បញ្ជូនឱ្យតុលាការ
វិនិច្ច័យ ។ អ្នកច្បាប់បានយកបុគ្គលនោះដាក់លើតុពិចារណាកំហុស…ទីបំផុតបញ្ជូនទៅដាក់គុកតែម្តង…ព្រោះជាទង្វើជាប់ចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»…ជាទោសព្រហ្មទណ្ឌធ្ងន់ធ្ងរ ។
អីចឹងបានថា…រស់នៅសុខៗរមាស់មាត់…មកជេរប្រមាថថ្នាក់ដឹកនាំប្រទេសយ៉ាងអសុរស…ពិតជាអគតិមែន…ទីបំផុតចេះរកគុកឃើញ…េហ ! េហ !
ចែករំលែកព័តមាននេះ