ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលនយោបាយ​ការ​បរទេស​ត្រឹមត្រូវ​ទើប​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​មានឱកាស​ទៅ​ធ្វើការ​ក្រៅប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​គោលនយោបាយ​ការ​បរទេស​ត្រឹមត្រូវ​របស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​នោះ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ច្បាស់​ជា​គ្មាន​ឱកាស​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ឡើយ ។ ផ្ទុយ​ទៅ​មាន​គោលនយោបាយ​បរទេស​ត្រឹមត្រូវ​ទើប​មាន​ពលករ​រាប់​ម៉ឺន​នាក់ មានឱកាស​ទៅ​ធ្វើការ​នៅ​កូរ៉េ និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ គ្មាន​គោលនយោបាយ​ការ​បរទេស​ត្រឹមត្រូវ​របស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​នោះ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ច្បាស់​ជា​គ្មាន​ឱកាស​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ឡើយ ។ ផ្ទុយ​ទៅ​មាន​គោលនយោបាយ​បរទេស​ត្រឹមត្រូវ​ទើប​មាន​ពលករ​រាប់​ម៉ឺន​នាក់ មានឱកាស​ទៅ​ធ្វើការ​នៅ​កូរ៉េ និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក​សុខ ឥ​សាន បាន​លើក​ឡើង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩​ថា ពី​មុន​មក​រាប់​សិប​ឆ្នាំ​ចាប់ពី​ប្រទេស​កូរ៉េ​បាន​ឯករាជ្យ និង​ចាប់ពី​ប្រទេស​កម្ពុជា​បាន​ឯករាជ្យ​នា​ឆ្នាំ​១៩៥៣ មក​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​មិន​ទាន់​មាននៅ​ឡើយ ទោះបី​ប្រទេស​កូរ៉េ​ខាងត្បូង​ជា​សមាជិក​អង្គការសហប្រជាជាតិ​ដូច​ប្រទេស​កូរ៉េ ខាងជើង​ដែរ​ក៏​ដោយ ។

លោក​បន្ត​ថា តែ​មក​ដល់​ទស​វត្សរ​ឆ្នាំ​១៩៩០ ដោយសារ​ស្នាដៃ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទើប​ប្រទេស​ទាំង​ពីរ គឺ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណ រដ្ឋ​កូរ៉េ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ លោក​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​មាន​ទំនាក់ទំនង​ការទូត​នេះ​ហើយ ទើប​កម្ពុជា​អាច​មាន​លទ្ធភាព​បញ្ជូន​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ ដែល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​អាច​មាន​លទ្ធភាព​ផ្ញើ​មក​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេស​បាន​ល្អ​ប្រសើរ​ដូច​សព្វថ្ងៃ ។

អ្នកនាំពាក្យ​សង្កត់ធ្ងន់​ថា ពលករ​ខ្មែរ​ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​កុំ​ភ្លេចគុណ​សម្បត្តិ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​សោះ ។ លោក​បញ្ជាក់​ថា ការ​ទៅ​ប្រឡង​ធ្វើតេស្ត និង​បំពេញបែបបទ​ផ្សេង​ៗ ដើម្បី​ទៅ​ប្រទេស​កូរ៉េ គ្រាន់តែ​ជា​នីតិវិធី​តែ​ប៉ុ​ណ្ណ្ណោះ ។ លោ​ថា «​ដូច្នេះ បើ​គ្មាន​គោលនយោបាយ​ការ​បរទេស​ត្រឹមត្រូវ​របស់​រាជ​រដ្ឋ​ភិ​បាល កម្ពុជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ច្បាស់​ជា​គ្មាន​ឱកាស​មានមុខ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ជា​ដាច់ខាត​» ។

បើ​តាម​ឯកសារ​មួយ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ចំនួន​២០៨៤០០​នាក់​បាន​ទទួល​ការងារ​ថ្មី​ធ្វើ​នៅ​ឆ្នាំ​២០១៨ ហើយ​ក៏​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​ជិត​៧​ម៉ឺន​នាក់ បាន​ទៅ​ធ្វើ​ការងារ​នៅ​បរទេស ។ ឯកសារ​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​២០៨៤០០​នាក់​ដែល​បាន​ទទួល​ការងារ​ថ្មី​ធ្វើ​នោះ គឺ​មាន​ស្ត្រី​ចំនួន​១១៧៧០០​នាក់ ។ ក្នុង​ចំណោម​នោះ​ចំនួន​១៤០០០ ០​នាក់​បាន​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ហើយ​ចំនួន​ជិត​៧​ម៉ឺន​នាក់​បាន​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស ។

ក្នុង​ចំណោម​ទាំង​អស់នោះ​ដែរ គឺ​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​ជិត​៧​ម៉ឺន បាន​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស ជា​ពិសេស​ប្រទេស​ថៃ​ចំនួន​៦​ម៉ឺន​នាក់ ប្រទេស​កូរ៉េ​ខាងត្បូង​ចំនួន​ជិត​៥០០០​នាក់ និង​ជប៉ុន​ជាង​៣​ពាន់​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ