ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លួចលាក់​បើក​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​…​ពេល​នេះ​ត្រូវ​បាន​បង្ក្រាប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្វៀន​បញ្ជល់មាន់​លួចលាក់​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ឆ្មក់​បង្ក្រាប​ដោយ​ចាប់ខ្លួន​ក្រុម​អ្នក​លេង​ជល់​មាន់បាន​ចំនួន​៧​នាក់ រួម​ជាមួយ​មាន់​ជល់​ចំនួន​៥​ក្បាល បន្ទាប់​មក​ត្រូវ​បាន​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។ សង្វៀន​បញ្ជល់មាន់​ខាងលើ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​កម្លាំង​នគរបាល​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ សង្វៀន​បញ្ជល់មាន់​លួចលាក់​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ឆ្មក់​បង្ក្រាប​ដោយ​ចាប់ខ្លួន​ក្រុម​អ្នក​លេង​ជល់​មាន់បាន​ចំនួន​៧​នាក់ រួម​ជាមួយ​មាន់​ជល់​ចំនួន​៥​ក្បាល បន្ទាប់​មក​ត្រូវ​បាន​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

សង្វៀន​បញ្ជល់មាន់​ខាងលើ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​កម្លាំង​នគរបាល​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រុម​បុរស​ដែល​ត្រូវ​ចាប់ខ្លួន​នៅ​ក្នុង​សង្វៀន​បញ្ជល់មាន់​ខាងលើ​រួម​មាន​១-​ឈ្មោះ​សឿង សឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ២-​ឈ្មោះ គង់ គា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣-​ឈ្មោះ អន ធន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ៤-​ឈ្មោះ ហុង ហេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ អ្នក​ទាំង​៤​មាន​ទីលំនៅ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

៥-​ឈ្មោះ សែន ណា​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចោម​ចៅ​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៦-​ឈ្មោះ ហែម ហឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​៧-​ឈ្មោះ ជេ​ត គាវ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា សង្វៀន​បញ្ជល់មាន់​មួយ​នេះ​បាន​បើក​លេង​ដោយ​លួចលាក់​មួយ​រយៈពេល​មក​ហើយ និង​មាន​ទ្រង់ទ្រាយ​ធំ​ថែម​ទៀត​ផង ហើយ​ពេល​ថ្មី​ៗ​នេះ​មាន​អ្នក​ភូមិ បាន​លួច​រាយការណ៍​ប្រាប់​ឲ្យ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​មនុស្ស​ទាំង​៧​នាក់ រួម​ជាមួយ​មាន់​ជល់​ចំនួន​៥​ក្បាល​នោះ បន្ទាប់​មក​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ