ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ..! ស្ត្រី​ខ្មែរ៦រូប​ទទួល​ពាន រង្វាន់​អ្នកលក់​ឆ្នើមពី​ប្រទេស​ថៃ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គ្រប់យ៉ាង​គឺ​កើតឡើងដោយ​ការ​ខិតខំ​ប្រឹងប្រែង ព្រោះ​ជោគជ័យ​មិនមែន​ទទួល​បាន​ត្រឹម តែ​មួយ​រាត្រី​នោះ​ទេ ។ ជាក់ស្តែង ថ្មី​ៗ​នេះ​ស្ត្រី​ខ្មែរ​ចំនួន ៦ រូប​ទទួល​បាន​ពានរង្វាន់​អ្នកលក់​ឆ្នើម​ពី​ប្រទេស​ថៃ​បន្ទាប់​ពី​ចាប់​យក​ជំនួញ​ជា​អ្នក​ចែកចាយ​គ្រឿងសម្អាង ហើយ​មានការ​រីក​ចម្រើន​យ៉ាង ឆាប់ រហ័ស ។

អ្នកលក់​ឆ្នើម​ទាំង ៦ រូប​ដែល​ទទួល​បាន​ពានរង្វាន់​នោះ​រួម​មាន ៖ អ្នកស្រី ទ្រី ដា​ណេ ជា​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ដ​ដី​ង ខូ​អិ​ល​ធី​ឌី ដែល​ធ្លាប់​ទទួល​បាន​ពានរង្វាន់ ២ ដង​រួច​មក​ហើយ ។ ក្រៅពី​នេះ​ មាន​ម្ចាស់​ពាន​ចំនួន ៥ រូប​ផ្សេង​ទៀត​គឺ អ៊ា​ង មូ​និ​កា អ្នកតំណាង​ចែកចាយ​ប្រចាំ​ក្រុង​តា​ខ្មៅ និង ច្បារ​អំពៅ​, ជា លី​ដា អ្នកតំណាង​ចែកចាយ​ប្រចាំ​ខណ្ឌឫស្សីកែវ និង ខណ្ឌ​ទួល​គោ​គ​, អ៊ុ​ន ធីតា អ្នកតំណាង​ចែកចាយ​ប្រចាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង ដង្កោរ​, ហូ​ម ធីតា អ្នកតំណាង​ចែកចាយ​ប្រចាំ​ស្រុក​សង្កែខេត្ត
បាត់ដំបង និង អ្នកស្រី ឃាន លី​ណា អ្នកតំណាង​ចែកចាយ​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ និង កំពង់ចាម ។

​ស្ត្រី​ឆ្នើម​ទាំង ៦ រូប​បាន​ធ្វើ​ដំណើរ​ទៅ​ទទួល​ពាន់រង្វាន់​នេះ​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី ២៧ ខែមេសា ហើយ​ដែល​ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ដោយ​សហ​ការណ៍​រវាង​គ្រឿងសម្អាង​នានា​ដោយ​មានការ​ចូលរួម​ពី​អ្នក លក់​ឆ្នើម​ៗ​មក​ពី​ប្រទេស​ថៃ​, វៀតណាម​, ឡាវ​, មី​យ៉ា​ន់​ម៉ា​, ម៉ា​ឡេ​ស៊ី​, កូរ៉េ និង កម្ពុជា ជាដើម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពានរង្វាន់​ទាំងនេះ​រៀបចំ​ឡើង​ដោយ​សមាគម​ក្រុមហ៊ុន​គ្រឿងសម្អាង នៅ​ប្រទេស
​ថៃ​ ហើយ​ផ្តល់​ជូន​ចំពោះ​អ្នកលក់​ឆ្នើម​នៅ​អាស៊ាន ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​ថៃ​, វៀតណាម​, ឡាវ​,
មី​យ៉ា​ន់​ម៉ា​, ម៉ា​ឡេ​ស៊ី និង កូរ៉េ ជាដើម ។ កម្មវិធី​ផ្តល់​រង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ឡើងជា​រៀង​រាល់​ឆ្នាំ ដោយ​មានការ​ចូលរួម​ពី​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ថៃ​ផង​ដែរ ។ ចំណែក​អ្នកស្រី ទ្រី ដា​ណា ជា​អ្នកតំណាង​ចែកចាយ​ធំ​ផលិតផល NNP ទទួល​បាន​ពាន​សរុប​ចំនួន ៦ រួច​មក​ហើយ ។

សូម​រំឭក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី ៩ ខែមីនា​កន្លង​ទៅ​នេះ​អ្នកស្រី ទ្រី ដា​ណា ត្រូវ​បាន​សមា​គន​ក្រុមហ៊ុន​ថៃ​អញ្ជើញ​ទៅ​ទទួល​ពានរង្វាន់ CEO Thailand Awards ចំនួន ៣ ម្នាក់ឯង​ក្នុង​នាម​ជា​បុគ្គលិក​ឆ្នើម​លក់ដាច់​បំផុត និង មានការ​រីក​ចម្រើន​លឿន ។

ជាង​នេះ ​ទៅ​ទៀត​នោះ គឺ​កាលពី​ចុង​ខែមករា​កន្លង​ទៅ​អ្នកស្រី ទ្រី ដា​ណា ក៏​ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន​អញ្ជើញ​ទៅ​ទទួល​ពាន ២ ម្នាក់ឯង​ម្តង​រួច​មក​ហើយ​ដែរ ដោយ​កាលនោះ​គឺជា​ការ​ប្រគល់​ពាន​របស់​ក្រុមហ៊ុន ប៉ុន្តែ​លើក​នេះ​ទទួល​បាន​ពាន​រួម​ក្នុង​នាម​ជា​អ្នកលក់​ផលិត ផល​ថែរក្សា​ស្បែក​ដាច់​បំផុត​ដោយ​មានការ​ចូលរួម​ពី​តំណាង​ចែកចាយ​នៅ​អាស៊ី ដូច​ជា វៀតណាម​, ថៃ​, ឡាវ​, កូរ៉េ​, ម៉ា​ឡេ​ស៊ី និង ប្រទេស​មួយ​ចំនួន​ទៀត ៕