ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានសំណាងហើយ ដែល​ប៉ូលិស​ជួយ​ប្រោស​​ជីវិត​ចោរចិនទាំង២​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ សេចក្តីរាយការណ៍​ជំហានដំបូង​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា បុរស​ជនជាតិ​ចិន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​នាំ​ខ្លួន​រំដោះ​ចេញពី​កណ្តាប់ដៃ​មហាជន​ ដែល​ចោមរោម​វាយ​ទាត់​ធាក់​ បន្ទាប់​ពី​ដឹង​ថា​បុរស​ជនជាតិ​ចិន​ទាំង​២​នាក់​នោះ ជា​ចោរ​ដាច់​យ៉ៃ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថ​យន្តប៉ុនប៉ង​លួច​យក​សម្ភារ…

ខេត្ត​ព្រះ​សីហ​នុ​ ៖ សេចក្តីរាយការណ៍​ជំហានដំបូង​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា បុរស​ជនជាតិ​ចិន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​នាំ​ខ្លួន​រំដោះ​ចេញពី​កណ្តាប់ដៃ​មហាជន​ ដែល​ចោមរោម​វាយ​ទាត់​ធាក់​ បន្ទាប់​ពី​ដឹង​ថា​បុរស​ជនជាតិ​ចិន​ទាំង​២​នាក់​នោះ ជា​ចោរ​ដាច់​យ៉ៃ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថ​យន្តប៉ុនប៉ង​លួច​យក​សម្ភារ ។

ក្រោយ​ពី​សមត្ថកិច្ច​រំដោះ ជនជាតិ​ចិន​ទាំង​ពីរ​នាក់​ចេញពី​ហ្វូង​មហាជន​ហើយ ត្រូវ​បាន​នាំ​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សាកសួរ​តាម​នីតិវិធី ។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ខាងលើ​គេ​បានឃើញ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ទៅ​ឈប់​នៅ​តាម​ផ្លូវ​បេតុង​ជិត​ហាង​សំពៅ​មាស​ថ្មី ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

ប្រភព​បន្ត​ថា បន្តិច​ក្រោយមក​គេ​បានឃើញ​ជនសង្ស័យ​ម្នាក់ ដើរទៅ​ក្បែរ​រថយន្ត​គេ​ដែល​ចត​នៅ​លើ​ផ្លូវ​សាធារណៈ​ក្នុង​គោលបំណង​គាស់​ទ្វារ​រថយន្ត ដើម្បី​លួច​យក​សម្ភារ​នៅ​ខាងក្នុង​នោះ ។ ប៉ុន្តែ​ត្រូវ​បាន​អ្ន​កដំណើរ​ឃើញ​ទាន់ ក៏​ស្រែ​កថា​ចោរ​ៗ ទើប​ជនសង្ស័យ​រត់ឡើង​ជិះ​ម៉ូតូ និង​មាន​បំណង​គេចខ្លួន តែ​ត្រូវ​ពលរដ្ឋ​ដេញ​តាម​ចាប់​បាន​និង វាយ​ម្នាក់​១​ដៃ​ម្នាក់​១​ជើង​បណ្តាល​ឲ្យ​ទ្រម​ខ្លួន បើ​កុំ​បាន​សមត្ត​កិច្ច​ទៅ​ជួយ​ទាន់ គឺ​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​ឬ​អាច​ចង្រិត​មិន​ខាន ព្រោះ​ព​កា្យ​ថា​ចោរ​ប្រាកដជា​មិនធម្មតា​ឡើយ ។

កំណើន​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុ​គឺ​មានការ​កើន​ឡើងជា​លំដាប់ ។ ទោះបីជា​កំណើន​នេះ​បូក​បញ្ចូល​នឹង​សេវាកម្ម​ទេសចរ​ក្តី​ក៏​ជាក់ស្តែង​បង្ហាញ​ថា​ជា​ការ​ហូរ​ចូល​ម៉ា​ចង្កោម​ឬ​មួយ​កំ​ប្លេ​តែ​ម្តង មាន​ទាំង​អ្នក​វិនិយោគ​មក​រកស៊ី មាន​ទាំង​ឧក្រិដ្ឋជន​ចាប់ជំរិត មាន​អ្នក​ញៀន​ល្បែង​គ្រប់​ប្រភេទ​…​មាន​ទាំងស្រី​សភ្លឹង​រកស៊ី​ផ្លូវភេទ តាម​រយៈ​ខារ៉ាអូខេ​…​មាន​ជើងល្អ​ខាង​បោក​។​ល​។ ​

អត្ថបទសរសេរ ដោយ