ក្រុមហ៊ុន Sai Gon Power នៅថ្ងៃទី២៥ មេសា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់តម្លៃជាមួយគ្រួសារក្នុងស្រុកទី១ និងទី៣ ដែលមានបន្ទះថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ។ ក្រុមហ៊ុនដែលជាក្រុមហ៊ុនក្រោមសម្ព័ន្ធរបស់សាជីវកម្មថាមពលទីក្រុងហូជីមិញ (EVNHCMC) បានឱ្យដឹងថា កិច្ចសន្យានឹងត្រូវចុះហត្ថលេខានៅតាមស្រុកដទៃទៀត ក្នុងពេលអនាគត។
ក្រោមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីឆ្នាំ២០១៧ ស្តីពីការលើកទឹកចិត្តចំពោះគម្រោងថាមពលពន្លឺព្រះអាទិត្យ EVNHCMC បានផ្តល់ជំនួយនិងការលើកទឹកចិត្តដល់ប្រជាជនក្នុងការដំឡើងបន្ទះសូឡា ។
យោងតាម EVNHCMC បញ្ហាទាក់ទងនឹងការទិញនិងលក់ថាមពលពន្លឺព្រះអាទិត្យនិងពន្ធគយ ហាក់ដូចជាត្រូវបានដោះស្រាយ ដោយសារសារាចរថ្មី ដែលនឹងចេញនៅខែក្រោយដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម។ ក្រុមហ៊ុននេះ នឹងទិញអគ្គិសនីពីគ្រួសារនៅខែវិច្ឆិកា ក្នុងម្លៃ២១៣៤ដុង (៣៦៣រៀល) ក្នុងមួយគីឡូវ៉ាត់ម៉ោង តម្លៃនឹងរក្សានៅដដែលជារៀងរាល់ឆ្នាំ ។
ការបង់ប្រាក់នឹងចាប់ផ្តើមនៅក្នុងខែឧសភា និងត្រូវបានធ្វើឡើងតាមរយៈគណនីធនាគាររបស់ពួកគេ ។ គិតមកដល់សព្វថ្ងៃនេះ គ្រួសារស្រូបពន្លឺព្រះអាទិត្យចំនួន១៤៣២គ្រួសារ ដែលមានទំហំថាមពល ១៧.៤៦MWp បានភ្ជាប់ទៅបណ្តាញអគ្គិសនី។
ក្រុមហ៊ុននេះបានអំពាវនាវដល់ធនាគាររោងចក្រ និងអង្គការក្នុងស្រុក និងអន្តរជាតិ ដើម្បីលើកទឹកចិត្តដល់មនុស្សជាច្រើនឱ្យដំឡើងបន្ទះសូឡា ៕
ចែករំលែកព័តមាននេះ