ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​នៅ​ហុងកុង ​ប្រឆាំង​ការ​ធ្វើ​បត្យា​ប័ន​​ទៅ​ចិនដីគោក

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ មនុស្ស​ជា​ច្រើន​សិប​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២៨ ​មេ​សា បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​វិ​ថី​​នានា​នៃ​ទីក្រុង​ហុងកុង ដើម្បី​តវ៉ា​ប្រឆាំង​គម្រោង​របស់​អាជ្ញាធរ​មូលដ្ឋាន អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិនដីគោក​។ នោះ​ជា​បាតុកម្ម​ធំ​បំផុត​មួយ​ដែល​រៀបចំ​ធ្វើ​នៅ​ហុងកុង ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​តាម​​ប៉ូលិស​ថា​មាន​មនុស្ស​ចូលរួម​ដល់​ទៅ​២២.០០០​នាក់​។…

ប្រទេស​ចិន ៖ មនុស្ស​ជា​ច្រើន​សិប​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២៨ ​មេ​សា បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​វិ​ថី​​នានា​នៃ​ទីក្រុង​ហុងកុង ដើម្បី​តវ៉ា​ប្រឆាំង​គម្រោង​របស់​អាជ្ញាធរ​មូលដ្ឋាន អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិនដីគោក​។

នោះ​ជា​បាតុកម្ម​ធំ​បំផុត​មួយ​ដែល​រៀបចំ​ធ្វើ​នៅ​ហុងកុង ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​តាម​​ប៉ូលិស​ថា​មាន​មនុស្ស​ចូលរួម​ដល់​ទៅ​២២.០០០​នាក់​។ បាតុកម្ម​នោះ​កើត​មាន​ប៉ុន្មាន​ថ្ងៃ ក្រោយ​ការ​កាត់​ទោស​ជន​ប្រឆាំង​ហុងកុង​៤​នាក់ នៃ​ចលនា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង ដោយ​ពួក​គេ​ទទួល​ការ​កាត់ទោស​ខ្លះ​ជាប់គុក​ដល់​ទៅ​១៦​ខែ ពី​បទ​ទទួលខុសត្រូវ​លើ​ការ​រាំងស្ទះ ក្នុង​ពេល​បាតុកម្ម​ដែល​នាំ​ឲ្យ​ស្ទះ​ដល់​ក្រុង​ហុងកុង​កាលពី​ឆ្នាំ​២០១៤​។

ពួក​បាតុករ​បាន​លើក​បដា​ដែល​សរសេរ​ពាក្យ​នានា ទាមទារ​ឲ្យ​លោកស្រី​CARRIE LAM មេដឹកនាំ​ក្រុង​ហុងកុង​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​លាលែង​ចេញពី​តំណែង ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង​។ បាតុករ​មួយ​ចំនួន​នាំ​គ្នា​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស​ចិនដីគោក ដែល​យាម​ការពារ​ទ្រុង​លាប​ពណ៌​ក្រហម​មួយ ដែល​មាន​បាតុ​ករ​ម្នាក់​នៅ​ខាងក្នុង​។ មាន​បដា​មួយ​សរសេរ​សំណើ​ទៅ​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង ដោយ​ស្នើ​លោក​កុំ​ឲ្យ​ចុះហត្ថលេខា​លើ​ច្បាប់​ដែល​អាច​ធ្វើ​បត្យាប័ន​ពលរដ្ឋ​ហុងកុង​ទៅ​កាន់​ចិនដីគោក​។

យោង​តាម​គោលការណ៍​ប្រទេស​មួយ​មាន​ប្រព័ន្ធ​ដឹកនាំ​២​ផ្សេង​គ្នា ក្រោយ​ការ​ប្រគល់​ក្រុង​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ ក្រុង​ហុងកុង​បច្ចុប្បន្ន​ទទួល​បាន​ប្រព័ន្ធ​តុលាការ​មួយ​ខុស​គ្នា ពី​ប្រព័ន្ធ​តុលាការ​របស់​ចិន​។ ប៉ុន្តែ​ក្រុង​ហុងកុង​ប្រកាស​នា​ពេល​មុន​នេះ ពី​គម្រោង​កែប្រែ​ែ​បប​បទ​នៃ​ការ​ធ្វើ​បត្យាប័ន ដែល​អនុញ្ញាត​ឲ្យ​ផ្ទេរ​ពួក​អ្នក​រត់គេច​ខ្លួន ទៅ​កាន់​ចិនដីគោក​ជា​លើក​ដំបូង​។ គម្រោង​ច្បាប់​នោះ​មានការ​តវ៉ា​មក​ពី​ប្រព័ន្ធ​តុលា​ការ​ចិន មានច្បាប់​កាត់ទោស​ប្រហារជីវិត​។ គម្រោង​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​សភា​ហុងកុង​អនុម័ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ