ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មកដឹងពីមូលហេតុដែលភ្ញៀវម្នាក់​ បាន​ប្តឹង​​ថៅកែស្រី​ខារ៉ា​​អូខេរូប​នេះ…!

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​ថៅកែភោជនីយដ្ឋាន និង​ខារ៉ាអូខេយីហោ «ឡូ​ហ្សិ​កII» ដែល​មាន​​ឈ្មោះ​ល្បី​ជាងគេ ​​នៅ​ក្នុងក្រុង​តា​ខ្មៅ ​​​​ត្រូវ​បាន​ភ្ញៀវ​ដែល​ធ្លាប់​ចូល​​ញឹកញាប់​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹងលើ​ថៅកែ​ហាងឈ្មោះ ម៉េ​ត សុភា…

ខេត្ត​កណ្តាល ​៖ ​ថៅកែភោជនីយដ្ឋាន និង​ខារ៉ាអូខេយីហោ «ឡូ​ហ្សិ​កII» ដែល​មាន​​ឈ្មោះ​ល្បី​ជាងគេ ​​នៅ​ក្នុងក្រុង​តា​ខ្មៅ ​​​​ត្រូវ​បាន​ភ្ញៀវ​ដែល​ធ្លាប់​ចូល​​ញឹកញាប់​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹងលើ​ថៅកែ​ហាងឈ្មោះ ម៉េ​ត សុភា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ពី​បទ«​បង្កាច់​កេរ្តិ៍»​ដោយ​ដើរ​និយាយ​ចោទ​ភ្ញៀវ​ថា «យក​លុយ​ដុល្លារ​ក្លែង​ក្លាយ​ទៅ​ចាយ នៅក្នុង​ទីតាំង​ និង​ថែម​ទាំង​ប្រមាថមើលងាយ​បន្ថែម​ទៀត​» ដែលទីតាំង​ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​។

បើ​តាម​លោកលី គឹ​ម​សូរ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល ក្នុង​នាម​ដើមបណ្តឹង​បាន​ប្រាប់​​កោះសន្តិភាព​​​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​មេសា នេះថា លោក​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ថៅកែ​ខារ៉ាអូខេឡូ​ហ្សិ​ក​II មានឈ្មោះ​ម៉េ​ត សុភា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ពី​បទ
«​បង្កាច់​កេរ្តិ៍ » នៅ​ការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។

​​លោកជាម្ចាស់ដើមបណ្តឹង​​បញ្ជាក់​ថា​ មិនចាំនិងខែ តែស្ថិត​​ក្នុងឆ្នាំ​២០១៩ ខ្ញុំបាទ​ឧស្សាហ៍​ចេញ-ចូល​ហូប​បាយ​ពេល​ថ្ងៃត្រង់នៅ​ភោជនីយដ្ឋាន​ឡូហ្សិ​ក​II ​និង​KTV ។ លុះនៅ​​ថ្ងៃ​ទី​០៩ ​មេសា ​ឈ្មោះ ម៉េ​ត សុភា បាន​និយាយ​ប្រាប់​ ឈ្មោះ​មាស សុខ​ឡាយ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ ​ ជា​មេកា នៅ​ភោជនីយ៍​ឡូហ្សិ​ក​០២ មាន​ទីលំនៅ​ភូមិ​អ្នកតា​ទ្វារ ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ថា​ ឈ្មោះ លី គឹ​ម​សូរ​ (​មេ​សូរ​) ​យក​លុយ​ដុល្លារ​ក្លែងក្លាយ​មក​ចាយ​ នៅ​ភោជនីយដ្ឋាន ឡូហ្សិ​ក០២ មិនតែប៉ុណ្ណោះ​ ថែម​ទាំង​ប្រមាថមកលើរូប​ខ្ញុំ បាទ​ថា «​មាន​លុយ​ចាយ​ហើយ​ចារឹក​ដូច​បាត​ផ្សារ​ចឹ​ង»​ ។

​ទាក់ទិនករណី​នេះ ​​កោះសន្តិភាពមិន​ទាន់​មានការបំភ្លឺណាមួយ​ពី​​ថៅកែ​ភោជនីយដ្ឋានឡូហ្សិ​កII​នៅឡើយ​
ទេ​ ។ តែ​សម្រាប់ម​ជ្ឃ​ដ្ឋា​ន​ជា​ច្រើន ​នៅ​ក្បែរ​ភោជនីយដ្ឋានឡូហ្សិ​ក​០២ និង​ខារ៉ាអូខេបាន​លួច​បង្ហើប​ថា «ស្ទើរ​ជា​រៀង​រាល់​យប់​ ទីតាំង​នោះ​បាន​បង្កសំឡេង​រំខាន​ដល់​ពួក​គាត់ ជា​ពិសេស​គឺ​ភ្ញៀវ​ដែល​ចូល​ទៅ​ទីតាំង​នោះ​តែងតែ​ផឹកស្រា​ហើយ បោក កែវ បោក​ចាន ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ភិតភ័យ​ជារៀង​រាល់ថ្ងៃ ។ ពល​រដ្ឋក៏​បាន​ស្នើដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ​មេត្តា​ចុះទីពិនិត្យនិងមាន​​​វិធាន​ការ​ទៅ​លើ​ទី​តាំង​
នោះ​ផង ។

អត្ថបទសរសេរ ដោយ