ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ខ្មែរ​យល់​យ៉ាងម៉េច​អំពី​ភាព​ក្រមុំ​ព្រហ្មចារីយ៍​?

4 ឆ្នាំ មុន
  • ភ្នំពេញ

ព្រហ្មចារីយ៍​គឺជា​អ្វី? តើ​ព្រហ្មចារី គឺជា​កត្តា​កំណត់​ភាព​ស្មោះត្រង់​របស់​ស្ត្រីចំពោះ​គូស្នេហ៍ ឬ​ក៏​អនាគត​ស្វាមី ឬ យ៉ាងណា? អនាគត​ប្រពន្ធ​ទាំងអស់​ដាច់ខាត ត្រូវ​តែ​នៅ​ព្រហ្មចារី​យ៍ ឬ​យ៉ាងណា​មុន​ពេល​រៀប​ការ? បុរសៗជាច្រើន…

ព្រហ្មចារីយ៍​គឺជា​អ្វី? តើ​ព្រហ្មចារី គឺជា​កត្តា​កំណត់​ភាព​ស្មោះត្រង់​របស់​ស្ត្រីចំពោះ​គូស្នេហ៍ ឬ​ក៏​អនាគត​ស្វាមី ឬ យ៉ាងណា? អនាគត​ប្រពន្ធ​ទាំងអស់​ដាច់ខាត ត្រូវ​តែ​នៅ​ព្រហ្មចារី​យ៍ ឬ​យ៉ាងណា​មុន​ពេល​រៀប​ការ?

បុរសៗជាច្រើន មានការយល់ខុសគ្នា អំពី និយមន័យនៃពាក្យព្រហ្មចារីយ៍នេះ? បុរសខ្លះបានគិតថា ស្ត្រី ម្នាក់មានព្រហ្មចារីយ៍ កាលណានាងមានការហូរឈាមនៅពេលរួមភេទ ជាមួយស្វាមី ដែលរៀបការ
ដំបូង ។ បុរសខ្លះទៀត និយាយថា ព្រហ្មចារីយ៍ គឺមានន័យថា នាងមិនធ្លាប់ឆ្លងកាត់ការរួមភេទឡើយ
មុន ពេលដែលនាងរៀបការជាមួយបុរសម្នាក់ ។

បុរសកម្ពុជាជាច្រើនគិតថា ពួកគេចង់រៀបការជាមួយស្ត្រីមួយរូប ដែលនៅក្រមុំព្រហ្មចារី ដោយមិនធ្លាប់ ឆ្លងកាត់ការរួមភេទពីមុនមកហើយ ពួកគេរំពឹងថា ដើម្បីមានភាពស្មោះត្រង់ ស្ត្រីម្នាក់ត្រូវរក្សាព្រហ្មចារីយ៍ សម្រាប់ស្វាមីរបស់ខ្លួន ។ ពួកគេសម្គាល់ថា ភរិយា​ថ្មីថ្មោង នៅព្រហ្មចារីយ៍ នៅពេលដែលការរួមភេទ ដំបូង​មានការប្រឡាក់ឈាម នៅលើកម្រាលពូក ។

ប៉ុន្តែតាមលក្ខណៈវេជ្ជសាស្ត្រ សន្ទះព្រហ្មចារី គឺស្បែកស្តើងនៅជាប់នឹងរន្ឋយោនី ដែលអាចលាតសន្ធឹង​​បាន ។ សន្ទះព្រហ្មចារីយ៍​នេះ មានលក្ខណៈខុសគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ។ ទន្ទឹមនោះ សន្ទះ ព្រហ្ម​ចារីនេះអាចដាច់ដោច ដោយសារសកម្មភាពមួយចំនួន ដូចជាការលេងកីឡា ឬសកម្មភាពមួយចំនួន ។ ដូច្នេះ គេពិបាកនឹងកំណត់ណាស់ថា ស្ត្រីម្នាក់នៅក្រមុំព្រហ្មចារីយ៍ដែរ ឬអត់ ពីព្រោះសន្ទះព្រហ្មចារីយ៍ មិន អាចនាំដល់ការសន្និដ្ឋានថា ស្ត្រីម្នាក់បានធ្លាប់ឆ្លងកាត់ការរួមភេទ ឬអត់នោះឡើយ?

ដោយផ្អែកលើភាពមិនច្បាស់លាស់នៃនិយមន័យនៃពាក្យព្រហ្មចារីយ៍ និងស្ថានភាពខុសគ្នាពីស្ត្រីម្នាក់ទៅ ស្ត្រីម្នាក់ទៀតនោះ វាអាចនឹងអយុត្តិធម៌ចំពោះស្ត្រី បើសិនជាបុរសៗគិតថា ពួកគេត្រូវតែរៀបការជាមួយ ស្ត្រីដែលមានការហូរឈាមនៅថ្ងៃដំបូងនៃការរួមភេទ ក្រោយពីការរៀបមង្គលការហើយ ពីព្រោះស្ត្រី ខ្លះ អាចរហែកសន្ទះព្រហ្មចារី នៅក្នុងដំណាក់កាលណាមួយនៃជីវិតរបស់ពួកគេ ដោយមិនដឹងខ្លួន ៕

អត្ថបទសរសេរ ដោយ