ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​បញ្ជូន​ទៅ​តុលាការ ជនសង្ស័យ​សារភាព​ថា ធ្លាប់​ធ្វើ​សកម្មភាព​ច្រើន​លើក​មកហើយ…​លើក​នេះ​ប៊ិះ​ក្ស័យជីវិត

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​ស៊ី​ហ​នុ ៖ ក្រោយ​ពី​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទ្រម​ខ្លួន បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​លួច​យក​សម្ភារ​មួយ​ចំនួន ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​លួច ។ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្នុង​នោះ​ម្នាក់​ឈ្មោះ JING…

ខេត្ត​ព្រះ​ស៊ី​ហ​នុ ៖ ក្រោយ​ពី​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទ្រម​ខ្លួន បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​លួច​យក​សម្ភារ​មួយ​ចំនួន ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​លួច ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្នុង​នោះ​ម្នាក់​ឈ្មោះ JING HUA PING ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ និង​ម្នាក់​ទៀត​ឈ្មោះ TONG JING MING ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សណ្ឋាគារ ជី​ង​ទីង ស្ថិត​នៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​របាយ​ការ​ជា​ផ្លូវការ​របស់​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ម្តុំ​ហាង​សំពៅ​មាស ស្ថិត​នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​លួច​យក​សម្ភារៈ​មួយ​បាន​កើតឡើង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​អ៊ែ​រ​ប្លែ​ត ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​របស់​ប្រជាពលរដ្ឋ ដែល​ចត​ទុក​នៅ​ក្បែរ​ហាង​សំពៅ​មាស​លក់ដូរ ស្ថិត​នៅ សង្កាត់​៣ ក្រុងព្រះសីហនុ ហើយ​ភ្លាម​ៗ​នោះ​ដែរ​ក៏​ត្រូវ​ម្ចាស់​រថយន្ត​ឃើញ​ទាន់ និង​ស្រែក​ឆោឡោ​ឡើង ធ្វើ​ឱ្យ​ជនសង្ស័យ​ទាំង​២​នាក់​ភ័យ​ក៏​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​កម្លាំង​ជំនាញ​របស់​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ប៉ុស្តិ៍​៣​ឃាត់ខ្លួន​បាន​តែ​ម្តង ហើយ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្តាល​ឱ្យ​ជនសង្ស័យ​ទាំង​២​នាក់​ទ្រម​ខ្លួន​ផង​ដែរ ។ បន្ទាប់​មក​ជន​រង​គ្រោះ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ក៏​បើករថយន្ត​ចេញ​ទៅ​បាត់ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​ស្វែងរក​ផង ។

ទោះបី​យ៉ាងណា​ក្តី សមត្ត​កិច្ច​បាន​ចាត់​ទុក​ថា អំពើ​ចោរកម្ម​នេះ​ជា​បទល្មើស​ជាក់ស្តែង ទោះបីបើ​សកម្មភាព​នោះ ប្រព្រឹត្ត​មិន​ទាន់​បាន​សម្រេច​ក៏​ដោយ ហើយ​នៅ​ពេល​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ជនសង្ស័យ​បាន​សារភាព​ផង​ដែរ​ថា ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​លួច​យក​សម្ភារៈ​ចំនួន​២​លើក​រួច​មក​ហើយ​ដែរ​នៅ​ក្រុងព្រះសីហនុ លុះ​លើក​នេះ​ប៉ះ​ចំ​ថ្ងៃ​ស៊យ ត្រូវ​គេ​ចាប់​បាន និង​វាយ​ឡើង​ទ្រម​ខ្លួន កុំ​តែ​បាន​នគរបាល​អន្តរាគមន៍​ទាន់ កុំ​អី​ក្ស័យជីវិត​បាត់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ