ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រធានាធិបតី​ត្រាំ​បង្ខំ​ជប៉ុន​ផលិត​យាន​យន្ត​បន្ថែម​ក្នុង​សហរដ្ឋអាមេរិក

4 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី ២៨ ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump)…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី ២៨ ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក​បាន​ដាក់​សម្ពាធ​ដល់​លោក​នាយក​​រដ្ឋមន្ត្រី Shinzo Abe របស់​ប្រទេស​ជប៉ុន​ឲ្យ​ប្រាប់​ដល់​ក្រុមហ៊ុន​យានយន្ត​ជប៉ុន​ផលិត​យានយន្ត​បន្ថែម​ក្នុង​សហរដ្ឋអាមេរិក​។

ភាគី​ទាំង​សងខាង​បាន​ពិភាក្សា​ពី​ការ​ប្រកាស​ជា​សាធារណៈ​របស់​ក្រុមហ៊ុន​យានយន្ត​ជប៉ុន​ក្នុង​ពេល​ថ្មី​ៗ​នេះ ដែល​រួម​មានការ​សម្រេចចិត្ត​របស់ Toyota Motor Corp​ក្នុង​ការ​វិនិយោគ​បន្ថែម​លើ​រោងចក្រ​ក្នុង​សហរដ្ឋអាមេរិក​។

លោក​អគ្គរដ្ឋទូត William Hagerty បាន​និយាយ​ថា “​ពួក​យើង​បាន​ពិភាក្សា​ពី​តម្រូវការ​ក្នុង​ការ​មើលឃើញ​មាន​ចលនា​ក្នុង​ទិស​ដៅ​នេះ ប៉ុន្តែ​ខ្ញុំ​គិត​ថា​លោក​ប្រធានាធិបតី​សុទិដ្ឋិនិយម​ថា​ពួក​យើង​អាច​នឹង​មើលឃើញ​ចលនា​ដូចនេះ​ពិតមែន​ព្រោះ​រាល់​ប្រទេស​ទាំងអស់​គាំទ្រ​វា​”​។

លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា លោក Abe អះអាង​ថា​ប្រទេស​ជប៉ុន​នឹង​វិនិ​យោគ​ប្រមាណ​៤០​ប៊ី​លាន​ដុល្លារ​លើ​រោងចក្រ​ក្នុង​សហ រដ្ឋ​អា​មេ​រិ​ក ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព​ត៌​មាន​លម្អិត​ទាក់ទិន​នឹង​កំឡុង​ពេល​នៃ​ការ​វិនិយោគ​ទេ​។

ក្រុមហ៊ុន Toyota របស់​ជប៉ុន​ក៏​បាន​និយាយ​កាលពី​ខែ​មុន​ដែរ​ថា​ពួក​គេ​នឹង​បង្កើន​ការ​វិនិយោគ​លើស​ពី​ការ​សន្យា​ពី​១០​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ឆ្នាំ ទៅ ១៣​ប៊ី​លាន​ដុល្លារ​វិញ​។ លោក​ប្រធានាធិបតី​ត្រាំ​ក៏​បាន​ស្នើ​ដល់​ក្រុមហ៊ុន​យានយន្ត​ជប៉ុន​ឲ្យ​បង្កើត​ការងារ​បន្ថែម​ក្នុង​សហរដ្ឋអាមេរិក​ដែរ​ខណៈ​ដែល White House គម្រាម​ថា​នឹង​ដាក់​ពន្ធ​ដល់​ទៅ​២៥%​លើ​យានយន្ត​នាំ​ចូល​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​។

លោក Hagerty បាន​បន្ថែម​ដែរ​ថា លោក​ប្រធានាធិបតី​ត្រាំ​មាន​គម្រោង​ចូលរួម​កិច្ចប្រជុំ G20 នៅ​Osaka ប្រទេស​ជប៉ុន​នា​ខែមិថុនា​ខាង​មុខ​នេះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ