តាមប្រភពThe Sunឱ្យដឹងថា ស្ត្រីវ័យក្មេងម្នាក់បានរៀបការជាមួយឪពុកចុងរបស់ខ្លួន ក្រោយពីម្តាយបង្កើតសម្រេចចិត្តលែងលះ ។ កាលពីមុន គឺជាឪពុកចុងក៏ពិតមែន តែពេលនេះគឺជាប្តី ខណៈដែលម្តាយបង្កើត ក៏បានប្រកាសមិនទទួលស្គាល់ធ្វើជាម្តាយនិងកូនទៀតឡើយ ។

នាងSarah អាយុ២៨ឆ្នាំ បានជួបជាមួយសា្វមី David អាយុ៦៩ឆ្នាំ ជាលើកដំបូង តាំងពីពេលនាងនៅធ្វើកូនកំដម្តាយរបស់នាង ក្នុងពិធីមង្គលការ ។ ម្តាយរបស់នាងបាននៅជាមួយនឹង David ជាប្តីប្រពន្ធ តាំងពី Sarah មានអាយុត្រឹមតែ១៤ឆ្នាំ ។
Sarah បានប្រាប់ថា៖ «ខ្ញុំ និង David មានមិត្តភាពពីធម្មជាតិ ដោយនិយាយស្រួលចុះសម្រុងគ្នា និង សប្បាយចិត្តពេលបាននៅជាមួយគ្នាជាមិត្តភ័ក្ត្រ»។ David បានបន្ថែមថា៖ «ថ្វីបើមានគម្លាតអាយុឆ្ងាយក៏ដោយ តែផ្នត់គំនិតគឺដូចគ្នាតែម្តង ។ វាគឺមកពីចរិតរបស់ពួកយើង ដែលធ្វើឱ្យយើងអាចនៅជាមួយគ្នាបានដោយសប្បាយរីករាយ» ។

ពួកគេទាំងពីរបានសម្រេចចិត្តរៀបការ ក្រោយពី David លែងលះដាច់ស្រេចជាមួយនឹងម្តាយរបស់ Sarah។ នាពេលនេះ ម្តាយរបស់ Sarah បានកាត់ទំនាក់ទំនងជាមួយនឹងនាងហើយ ដោយសារតែរឿងមួយនេះ។ Sarah ដែលមានអាយុក្មេងជាង David ដល់ទៅ៤១ឆ្នាំ ប្រាប់ថា៖ «គ្រួសាររបស់ខ្ញុំបានកាត់ទំនាក់ទំនងខ្ញុំទាំងអស់តែម្តង» ។
គួរបញ្ជាក់ផងដែរថា ដោយសារតែគ្រួសាររបស់នាងមិនទទួលស្គាល់ ពិធីមង្គលការរបស់អ្នកទាំងពីរ គឺគ្មានអ្នកចូលរួមនោះទេ។ គេបានយកសត្វឆ្កែមកធ្វើជាអ្នកកំដរជំនួស។ នៅពេលនេះ ពួកគេគ្រោងនឹងធ្វើ
ពិធីរំលឹកខួបអាពាហ៍ពិពាហ៍១០ឆ្នាំ ដែលនឹងហៅមនុស្សម្នាចូលរួមជាច្រើន ដើម្បីយកវាចាត់ទុកធ្វើជាពិធីមង្គលការម្តងទៀត៕


ចែករំលែកព័តមាននេះ