ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​បា.ញ់​សម្លា.ប់ ក្រោយ​បើក​ការ​បា.ញ់ប្រហារ​លើ​ភ្នាក់ងារ​សម្ងាត់​នៅ​ខាងក្រៅ​សេត​វិមាន

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក (Secret Service) បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ដក​កាំភ្លើង​ចេញពី​កាបូប ហើយ​បើក​ការ​បាញ់ប្រហារ​ទៅ​លើ​ក្រុម​ភ្នាក់ងារ​នៅ​ក្បែរ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​នៃ​សេត​វិមាន (White House) តែ​ម្តង​។…

សហរដ្ឋអាមេរិក ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក (Secret Service) បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ដក​កាំភ្លើង​ចេញពី​កាបូប ហើយ​បើក​ការ​បាញ់ប្រហារ​ទៅ​លើ​ក្រុម​ភ្នាក់ងារ​នៅ​ក្បែរ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​នៃ​សេត​វិមាន (White House) តែ​ម្តង​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC, CNN, CBS News, Reuters រួម​ទាំង​ប្រភព​ផ្សេង​ទៀត​បាន​ចេញផ្សាយ​។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ត្រង់​ចំណុច​ផ្លូវ​លេខ ១៧ និង​ផ្លូវ​ផេ​ន​ស៊ី​ល​វី​ញ៉ា (Pennsylvania Avenue) ដែល​ត​ភ្ជាប់​រវាង​វិមាន​កា​ពី​តូ​ល (U.S. Capitol) និង​សេត​វិមាន (White House) ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន ឌី​ស៊ី (Washington DC)​។

ជនសង្ស័យ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​មានឈ្មោះ Nasire Best អាយុ​២១​ឆ្នាំ ហើយ ធ្លាប់​មាន​ប្រវត្តិ​ព្យាយាម​ចូល​បរិវេណ​សេត​វិមាន​ដោយ​ខុសច្បាប់​ចំនួន​២​ដង កាលពី​ឆ្នាំ​២០២៥ និង​ជា​មនុស្ស​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ផង​ដែរ​។

របាយការណ៍​ក្នុងស្រុក​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ជនសង្ស័យ​បាន​បើក​ការ​បាញ់ប្រហារ​នោះ ភ្នាក់ងារ​សម្ងាត់​បាន​បាញ់​តបត​វិញ​ភ្លាម​ៗ បណ្តាល​ឱ្យ​ជនសង្ស័យ​រង​របួសធ្ងន់ និង​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។ មិន​មាន​ភ្នាក់ងារ​សម្ងាត់​ណា​ម្នាក់​រង​របួស​ឡើយ ប៉ុន្តែ​មាន​អ្នកដំណើរ​ឆ្លងកាត់​ម្នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​បាញ់ប្រហារ​នេះ ហើយ​កំពុង​ស្ថិត​នៅ​មន្ទីរពេទ្យ​។

ការ​បាញ់ប្រហារ​នេះ​កើតឡើង ខណៈ​ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) កំពុង​ស្ថិត​នៅ​ក្នុង​សេត​វិមាន ប៉ុន្តែ​មិន​មាន​ផល​រំខាន​ណាមួយ​ឡើយ​។ ទោះជា​យ៉ាងណា​ក៏​ដោយ សេត​វិមាន​ត្រូវ​បាន​បិទ​ខ្ទប់​រយៈពេល​ខ្លី​ប្រមាណ​៤០​នាទី មុន​ពេល​ស្ថានភាព​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​។

បច្ចុប្បន្ន ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) រួម​ជាមួយ​ប៉ូលិស​តំបន់ កំពុង​សហការ​គ្នា​ដើម្បី​ស៊ើបអង្កេត​បន្ថែម​ទៅ​លើ​មូលហេតុ និង​ការ​ជម្រុញ​ជនសង្ស័យ​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ