ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត Ford Ranger ដឹក​សត្វព្រៃ​ជាប់​អន្ទាក់​សមត្ថ​កិច្ច

14 ឆ្នាំ មុន

ខេត្ត​ពោធិ័​សាត់ ៖ កាល​ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា កន្លង​ទៅ​​នេះ ក្រុម​អភិ​រក្ស​បង្ក្រាប​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ដែល​ហៅ​កាត់​ថា CI និង​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​វាល​វែង​ បាន​ចាប់​ឃាត់​រថយន្ត​​លួច​ដឹក​សត្វ​ព្រៃ​ខុស​ច្បាប់​មួយ​គ្រឿង​ត្រង់​ចំណុច ​​ភូមិ​ស្ទឹង​ថ្មី ឃុំ​​ប្រមោយ​ ស្រុក​វាល​វែង។ ​នៅ​ក្នុង​រថយន្ត​​នោះ​សមត្ថ​កិច្ច​​ពិនិត្យ​ឃើញ​មាន​សត្វ​ប្រមា​រស់​ចំនួន​ ៤​ក្បាល មាន​ទំងន់​ស្មើ​នឹង​៥៤​គីឡូ​ក្រាម ដែល​ពួក​​ឈ្មួញ​​ដាក់​បន្លំ​ជា​មួយ​​អីវ៉ាន់​។ មន្ត្រី​អង្គ​ការ​ CI ឱ្យ​ដឹង​ថា បន្ទាប់​ពី​ភ្នាក់​ងារ

ខេត្ត​ពោធិ័​សាត់ ៖ កាល​ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា កន្លង​ទៅ​​នេះ ក្រុម​អភិ​រក្ស​បង្ក្រាប​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ដែល​ហៅ​កាត់​ថា CI និង​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​វាល​វែង​ បាន​ចាប់​ឃាត់​រថយន្ត​​លួច​ដឹក​សត្វ​ព្រៃ​ខុស​ច្បាប់​មួយ​គ្រឿង​ត្រង់​ចំណុច​​ភូមិ​ស្ទឹង​ថ្មី ឃុំ​​ប្រមោយ​ ស្រុក​វាល​វែង។ ​នៅ​ក្នុង​រថយន្ត​​នោះ​សមត្ថ​កិច្ច​​ពិនិត្យ​ឃើញ​មាន​សត្វ​ប្រមា​រស់​ចំនួន​៤​ក្បាល មាន​ទំងន់​ស្មើ​នឹង​៥៤​គីឡូ​ក្រាម ដែល​ពួក​​ឈ្មួញ​​ដាក់​បន្លំ​ជា​មួយ​​អីវ៉ាន់​។ មន្ត្រី​អង្គ​ការ​ CI ឱ្យ​ដឹង​ថា បន្ទាប់​ពី​ភ្នាក់​ងារ​ផ្តល់​ព័ត៌​មាន​មក​ថា នៅរសៀល​ថ្ងៃ​នោះ​មាន​រថយន្ត​​មួយ​គ្រឿង​ម៉ាក Ford Ranger ពណ៌​ទឹក​ប្រាក់ ចង្កូត​ស្តាំ​​​ ពាក់ស្លាក​លេខ​​កំពង់​ចាម 2A-3397 មាន​ផ្ទុក​សត្វ​ព្រៃ​ខុស​ច្បាប់ ហើយ​កំពុង​ធ្វើ​ដំណើរ​​ពី​ទី​រួម​ស្រុក​វាល​វែង​ឆ្ពោះ​មក​កាន់​ទី​រួម​​ខេត្ត​ពោធិ៍​សាត់​ភ្លាម កំលាំង​អង្គ​ការ​ CI បាន​សហ​ការ​ជា​មួយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​វាល​វែង​ចាំ​ស្ទាក់ រហូត​ចាប់​ឃាត់​បាន​នៅ​ចំណុច​ភូមិ​ស្ទឹង​ថ្មី។

ភ្លាម​ៗ​នោះ ​​អ្នក​បើក​បរ​មិន​ស្គាល់​ឈ្មោះ​បាន​​ឈប់​រថយន្ត​ក្បែរ​ចិញ្ចើម​ថ្នល់​រួច​ហើយ​​រត់​គេច​ខ្លួន​​ចូល​ក្នុង​ព្រៃ​បាត់។ បន្ទាប់​មក​សមត្ថ​កិច្ច​យើង​បាន​ឆែក​ឆេរ​ក្នុង​រថយន្ត​នោះ ​ក៏​ប្រទះ​ឃើញ​មាន​សត្វ​ប្រមា​រស់​ចំនួន​៤​ក្បាល ​មាន​ទំងន់​ស្មើ​នឹង​៥៤​គីឡូ​ក្រាម ដែល​ឈ្មួញ​​ដាក់​បន្លំ​ជា​មួយ​អីវ៉ាន់​ផ្សេងៗ។ ​ក្រោយ​​ពី​ចង​ក្រង​សំណុំ​រឿង​តាម​នីតិ​វិធីរួច​មក​​ សមត្ថ​កិច្ច​បាន​លែង​សត្វ​​ប្រមា​ទាំង​​៤​ក្បាល​ចូល​ក្នុ​ងព្រៃ​ឱ្យ​មាន​សេរី​ភាព​វិញ ឯ​រថយន្ត​ដឹក​ជញ្ជួន​បទ​ល្មើស​បាន​នាំ​​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​អង្គ​ការ CI ។

មន្ត្រី​អភិ​រក្ស​ព្រៃ​​ឈើ​ និង​សត្វ​ព្រៃ ឱ្យ​ដឹង​ថា សត្វ​ប្រមា​ជា​សត្វ​មាន​​ដោយ​កម្រ​ដែល​សព្វ​ថ្ងៃ​ស្ទើរ​​តែ​ផុតពូជ​អស់​ទៅ​ហើយ ​ដោយ​សារ​ពួក​ព្រាន​ព្រៃ​ប្រមាញ់ និង​ពួក​ឈ្មួញ​ទុច្ច​រិត​ដើរ​ទិញ។ ដូច្នេះ​ហើយ​ទើប​រាជរដ្ឋា​ភិបាល ​​ក្រសួង​បរិ​ស្ថាន​ ក្រសួង​កសិ​​កម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ដូចជា​អង្គ​ការ​ជាតិ-អន្តរ​ជាតិ​ដែល​ជា​ម្ចាស់​​ជំនួយ ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ថែរក្សា​ការ​ពារ​ ហើយ​កន្លង​មក​នេះ សមត្ថ​កិច្ច​ក៏​បាន​ឃាត់​ខ្លួន​អ្នក​ប្រមាញ់​ និង​ឈ្មួញ​​ទុច្ច​រិត​មួយ​ចំនួន​​ដាក់​ពន្ធ​នា​គារ​ផង​ដែរ៕