ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន នឹង​រៀបចំ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​ចំរុះ​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ចិន​នឹង​រៀបចំ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ​ក្នុង​ន័យ​លើកកម្ពស់​ពាណិជ្ជកម្ម​រវាង​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក និង​ដើម្បី​ឆ្លើយ​តប​យ៉ាង​សកម្ម​នូវ​យុទ្ធសាស្ត្រ​«​ខ្សែ​ក្រ​វ៉ា​ត់​មួយ វិ​ថី​មួយ​» ។ ពិ​ព័រ​ណ៌​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​ជំរុញ​គោលដៅ​អភិវឌ្ឍន៍​នៃ «​សមត្ថភាព​ផលិតកម្ម​កាត់​បន្ថយ​សារពើ​ភ័​ណ្ឌ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ចិន​នឹង​រៀបចំ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ​ក្នុង​ន័យ​លើកកម្ពស់​ពាណិជ្ជកម្ម​រវាង​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក និង​ដើម្បី​ឆ្លើយ​តប​យ៉ាង​សកម្ម​នូវ​យុទ្ធសាស្ត្រ​«​ខ្សែ​ក្រ​វ៉ា​ត់​មួយ វិ​ថី​មួយ​» ។ ពិ​ព័រ​ណ៌​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​ជំរុញ​គោលដៅ​អភិវឌ្ឍន៍​នៃ «​សមត្ថភាព​ផលិតកម្ម​កាត់​បន្ថយ​សារពើ​ភ័​ណ្ឌ និង​ការ​អភិវឌ្ឍ​នៃ​រង្វង់​សេដ្ឋកិច្ច អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក ហើយ​ពិ​ព័រ​ណ៌​អន្តរជាតិ​នេះ​មានការ​ចូលរួម​ពី​នាយកដ្ឋាន​ពាណិជ្ជកម្ម ប្រចាំ​ស្ថានទូត​ចិន​នៅ​កម្ពុជា ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួង​វប្បធម៌ ។

ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នា​ថ្ងៃ​ទី​១០ ដល់​១២ ខែឧសភា ឆ្នាំ​២០១៩ ដែល​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ពិ​ព័រ​ណ៌​អន្តរជាតិ​«​វ៉ាង​នី​គ្រុប​» និង​មាន​ដៃគូ​សហការ​ឧ​ប​ត្ថ​ម​ជា​លើក​ដំបូង​រួម​មាន សមាគម​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​«​ហ៊ូ​ណា​ន​នៅ​កម្ពុជា​» គេហទំព័រ​អចលនទ្រព្យ និង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​វិទ្យុ​អា​រ៉ាប់​ប៉េ​កាំ​ង ។ តើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សម្រាប់​ពិ​ព័រ​ណ៌​អន្តរជាតិ​ចំរុះ​នេះ​រួម​មាន តំបន់​ពិព័រណ៍​ផលិតផល​ទេសចរណ៍ តំបន់​ពិព័រណ៍​ផលិតផល​ឧស្សាហកម្ម តំបន់​ពិព័រណ៍​ផលិតផល​កសិកម្ម និង​សុខភាព តំបន់​ពិព័រណ៍​ផលិតផល​សំលៀក​បំពាក់ ស្បែកជើង មួក តំបន់​ពិព័រណ៍​ផលិតផល​អាហារ តំបន់​ពិព័រណ៍​ផលិតផល​គ្រឿងក្រអូប តំបន់​ពិ​ព័ រណ៍​ផលិតផល​ឡាន​ម៉ូតូ តំបន់​ពិព័រណ៍​ផលិតផល​ផ្នែក​សំណង់ តំបន់​ពិព័រណ៍​ផលិតផល គ្រឿង​អេ​ឡិច​ត្រូ​និ​ច តំបន់​ពិព័រណ៍​ផលិតផល​សំណង់​អគារ តំបន់​ពិព័រណ៍​ផលិតផល​ទូរគមនាគមន៍ ។

ប្រភព​បន្ត​ថា​កម្ពុជា និង​ចិន រៀបចំ​ពិធី​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ​ឡើង គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ពង្រីក​ឥទ្ធិពល នៃ​ផលិតផល​ម៉ាក​យីហោ​របស់ ប្រទេស​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អាស៊ី​អាគ្នេយ៍​និង​ម្យ៉ាងវិញទៀត​ប្រទេស​កម្ពុជា​នឹង​ក្លាយទៅជា មជ្ឈមណ្ឌល​កណ្តាល​សម្រាប់​ប្រទេស​ចិន ក្នុង​ការ​ប្រមូលផ្តុំ​ឱកាស​ពាណិជ្ជកម្ម​ដ៏​ធំ​នៅ​ក្នុង​ពាណិជ្ជកម្ម រវាង​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក និង​ដើម្បី​ឆ្លើយ​តប​យ៉ាង​សកម្ម​ទៅ​នឹង​ការ​អភិវឌ្ឍ​គោលនយោបាយ​«​ខ្សែ​ក្រ​វ៉ា​ត់​មួយ វិ​ថី​មួយ​» ការ​ជំរុញ​គោលដៅ​អភិវឌ្ឍន៍​លើ​ចង្វាក់​ផលិតកម្ម​សារពើ​ភណ្ឌ អភិវឌ្ឍន៍​ទីផ្សារ​សេដ្ឋកិច្ច​តំបន់​អាស៊ី​អាគ្នេយ៍ ។ ជំរុញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ស្រប​ពេល ដើម្បី​ផ្លាស់​ប្តូរ​នូវ​ទម្រង់​សេដ្ឋកិច្ច​ពិត​ៗ​ទៅ​ជា​លក្ខណៈ​ច្នៃប្រឌិត និង​ទំនើប​ប្រែក្លាយ​ផលិតផល​ដែល​លើសលប់​ទៅ​ជា​ធនធាន​ដែល​កម្រ​សម្រេច​បាន​នូវ​ការ​សហការ និង​ផ្លាស់​ប្តូ​រលើ​ការ​ផលិត​ទំនិញ​និង​តម្រូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ